|
ជនចំណាកស្រុកឆ្លងសមុទ្រទៅកាន់អឺរ៉ុប (រូបថត៖Getty Images) |
(VOVworld) - នាថ្ងៃទី៣ កុម្ភៈ ថ្នាក់ដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុប
(EU) នានាបានឯកភាពលើផែនការធ្វើសកម្មភាពសំដៅទប់ស្កាត់រលកជនចំណាក
ស្រុកពីលីប៊ីចូលក្នុងអឺរ៉ុបតាមរយៈសមុទ្រមេឌីទេរ៉ាណេនោះ។ផែនការនេះត្រូវបាន
អនុម័តក្នុងក្របខ័ណ្ឌសន្និសីទកំពូល EU ដែលប្រព្រឹត្តទៅនៅប្រទេសកោះម៉ាល់ត៍
តាមនោះសង្កត់ធ្ងន់ទៅលើអាទិភាពមួយចំនួនរួមមានការបណ្ដុះបណ្ដាល បំពាក់
បំប៉ននិងជួយឧបត្ថម្ភសំរាប់កងកម្លាំងការពារឆ្នេរសមុទ្ររបស់លីប៊ី។ព្រមទាំងកំទិច
បណ្ដាញជួញដូរមនុស្ស ជួយឧបត្ថម្ភអភិវឌ្ឍន៍សហគមន៍តំបន់នៅលីប៊ី បង្កើន
សមត្ថភាពឆ្លើយតបនឹងលក្ខណៈរស់នៅសំរាប់ជនចំណាកស្រុកនៅលីប៊ី ហើយ
ជួយឧបត្ថម្ភអង្គការអន្តរជាតិទទួលបន្ទុកបញ្ហាជនចំណាកស្រុកទៀតផង។EU នឹង
បង្កើនជំនួយឧបត្ថម្ភខាងហិរញ្ញវត្ថុចំពោះផែនការនេះតាមរយៈកញ្ចប់ជំនួយឧបត្ថម្ភ
អភិវឌ្ឍន៍ (ODA) សំរាប់ទ្វីបអាហ្វ្រិក ក្នុងតំលៃចំនួន៣១ពាន់លាន អឺរ៉ូ៕