EU អំពាវនាវអោយដោះស្រាយជំលោះនៅសមុទ្រខាងកើត
|
ដំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខ និងគោលនយោបាយកិច្ចការបរទេស EU លោកស្រី Federica Mogherini |
(VOV)_នាថ្ងៃទី៦ វិច្ឆិកា ដំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខ និងគោល
នយោបាយកិច្ចការបរទេស EU លោកស្រី Federica Mogherini អំពាវនាវអោយចិន
និងប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវដោះស្រាយជំលោះនៅលើសមុទ្រខាងកើត
និងគោរពច្បាប់អន្តរជាតិ។ ថ្លែងមតិក្នុងសន្និសីទកាសែត បន្ទាប់ពីសន្និសីទរដ្ឋមន្ត្រី
ការបរទេស វេទិកាសហប្រតិបត្តិការ អាស៊ី-អឺរ៉ុប (ASEM ) នៅទីក្រុង Luxembourg
លោកស្រី Federica Mogherini បានថ្លែងថា៖ យើងខ្ញុំប្រឆាំងជំទាស់ឧបាយកលណា
ដែលបានទាមទារអធិបតេយ្យភាពដែនដី ឬដែនសមុទ្រ តាមរយៈការគម្រាមគំហែង
អំពើហឹង្សារ ឬសកម្មភាពឯកតោភាគីណាមួយ ដែលបង្កើនបន្ថែមការខ្វែងគំនិត។
តាមនោះ នៅក្នុងជំនួបសន្ទនារវាងលោកស្រី Federica Mogherini ជាមួយរដ្ឋមន្ត្រីការ
បរទេសជប៉ុន លោក Fumio Kishida នាថ្ងៃទី៤ វិច្ឆិកា ភាគីទាំងពីរបានឯកភាពអំពី
សារសំខាន់ នៃការដោះស្រាយជំលោះនៅសមុទ្រខាងកើត តាមច្បាប់អន្តរជាតិ។
ហើយលោកស្រីក៏បានអះអាងដែរថា៖ EU កំពុងតាមដានយ៉ាងម៉ត់ចត់ ស្ថានភាព
នៅតំបន់សមុទ្រនេះដែរ៕