EU អំពាវនាវឲ្យកងទ័ពអេហ្ស៊ីបមិនជ្រៀតជ្រែកចូលក្នុងវិស័យនយោបាយ

EU អំពាវនាវឲ្យកងទ័ពអេហ្ស៊ីបមិនជ្រៀតជ្រែកចូលក្នុងវិស័យនយោបាយ  - ảnh 1
រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យកងទ័ព អេហ្ស៊ីបមិនជ្រៀតជ្រែកចូលក្នុងវិស័យនយោបាយ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២២ កក្កដា ក្នុងកិច្ចប្រជុំនៅទីក្រុង Brussels បែកហ្ស៊ីក រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យកងទ័ព អេហ្ស៊ីបមិនជ្រៀតជ្រែកចូលក្នុងវិស័យនយោបាយ ហើយ​ចាប់ផ្តើមដំណើរផ្ទេប្តូរ
ប្រជាធិបតេយ្យសន្តិភាព បន្ទាប់ពីកំលាំងនេះបានផ្តួលរលំប្រធានាធិបតី Mohamed
Morsi នាដើមខែកក្កដានេះ។ បណ្ដារដ្ឋមន្ត្រី EU សម្តែងនូវការព្រួយបារម្មណ៍ដ៏
ជ្រាលជ្រៅចំពោះបំរែបំរួលនៅអេហ្ស៊ីប ហើយចាត់ទុកថា៖ កំលាំងប្រដាប់អាវុធ
អេហ្ស៊ីបត្រូវគោរពសិទ្ធិអំណាចស៊ីវិលតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ក៏ក្នុងកិច្ច
ប្រជុំនេះដែរ បណ្ដារដ្ឋមន្ត្រី EU ក៏បានអំពាវនាវឲ្យអេហ្ស៊ីបបញ្ឈប់រាល់សកម្មភាពចាប់
ឃុំខ្លួនដែលមានចរិតលក្ខណៈនយោបាយនិងដោះលែងបណ្ដាអ្នកនយោបាយ ក្នុងនោះ មានប្រធានាធិបតី Morsi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ