EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារគោលដៅស៊ីវិលនិងបើកច្រករបៀង​មនុស្សធម៌នៅស៊ីរី

(VOVWORLD) - ស្នងការអឺរ៉ុបទទួលបន្ទុកការដោះស្រាយវិបត្តិលោក Janez Lenarcic បានអំពាវនាវឲ្យភាគីដែលចូលរួមសង្គ្រាមទាំងអស់នៅស៊ីរីបញ្ឈប់ការទម្លាក់គ្រាប់បែកលើប្រជាជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារគោលដៅស៊ីវិលនិងបើកច្រករបៀង​មនុស្សធម៌នៅស៊ីរី - ảnh 1 តំណាងជាន់ខ្ពស់អំពីគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៦ ខែកុម្ភៈ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ តំណាងជាន់ខ្ពស់អំពីគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell និងស្នងការអឺរ៉ុបទទួលបន្ទុកការដោះស្រាយវិបត្តិលោក Janez Lenarcic បានអំពាវនាវឲ្យភាគីដែលចូលរួមសង្គ្រាមទាំងអស់នៅស៊ីរីបញ្ឈប់ការទម្លាក់គ្រាប់បែកលើប្រជាជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ទន្ទឹមនឹងនោះ ធានានូវលទ្ធភាពទទួលបានជំនួយមនុស្សធម៌សម្រាបប់ប្រជាជនស៊ីរី។

សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាកថា ត្រូវការបញ្ចប់ការទម្លាក់គ្រាប់បែកនិងការវាយប្រហារជាបន្ទាន់ដែលបណ្តាលឲ្យជនស៊ីវិលស្លាប់និងរងរបួសនៅភាគពាយព្យនៃប្រទេសស៊ីរី។ ភាគីទាំងអស់ដែលចូលរួមការជម្លោះត្រូវការអនុញ្ញាតឲ្យមានលទ្ធភាពទទួលបានជំនួយមនុស្សធម៌ដល់មនុស្សដែលត្រូវការការគាំទ្រនិងគោរពវិធានច្បាប់និងកាតព្វកិច្ចតាមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការការពារប្រជាជនស៊ីវិលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ