EU អំពាវនាវឲ្យបណ្តាប្រទេសជាសមាជិកជួយគាំទ្រដល់ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -  លោក Gentiloni បានលើកឡើងសេចក្តីអំពាវនាវនេះ បន្ទាប់ពីការដែលហុងគ្រីនិងប៉ូឡូញ បានបដិសេធលើផែនការថវិកាដូចដែលបានពោលខាងលើ។

EU អំពាវនាវឲ្យបណ្តាប្រទេសជាសមាជិកជួយគាំទ្រដល់ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 ស្នងការទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) លោក Paolo Gentiloni 

ស្នងការ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) លោក Paolo Gentiloni នៅថ្ងៃទី ១៨ ខែវិច្ឆិការ បានជំរុញឱ្យប្រទេសជាសមាជិក ជួយគាំទ្រដល់ផែនការថវិកា និងកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញ ដែលមានតម្លៃសរុប ១.៨០០ ពាន់លានអឺរ៉ូ ដើម្បីជួយទ្រទ្រង់ដល់ប្រទេសជាសមា ជិក ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាត កូវីដ ១៩។ លោក Gentiloni បានលើកឡើងសេចក្តីអំពាវនាវនេះ បន្ទាប់ពីការដែលហុងគ្រីនិងប៉ូឡូញ បានបដិសេធលើផែនការថវិកាដូចដែលបានពោលខាងលើ។

មុននោះ ទាំងមេដឹកនាំហុងគ្រីនិងប៉ូឡូញ បានផ្ញើលិខិតទៅកាន់អាល្លឺម៉ង ដែលជាប្រធានប្តូរវេនរបស់ EU និងមេដឹកនាំ EU ដទៃទៀត ដោយព្រមានថា នឹងបដិសេធលើផែនការថវិការរបស់ EU ប្រសិនបើការបើកចំណាយប្រាក់សម្រាប់ប្រទេសជាសមាជិកត្រូវបានផ្សារភ្ជាប់ជាមួយបទប្បញ្ញត្តិគោរពនីតិរដ្ឋ។  នាយករដ្ឋ មន្រ្តីស្លូវ៉ានី Janez Jansa នៅថ្ងៃទី ១៧ ខែវិច្ឆិកា ក៏បានបង្ហាញការគាំទ្ររបស់លោក ចំពោះទស្សនៈនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ