EU អំពាវនាវឲ្យរុស្ស៊ីបង្កើតកិច្ចសហប្រតិបត្តិការខាងសន្តិសុខ

(VOVWORLD) -លោក Jean-Claude Juncker បានអំពាវនាវឲ្យលោក Putinបង្កើតទំនាក់ទំនងសហប្រតិបត្តិការខាងសន្តិសុខនៅអឺរ៉ុប បន្ទាប់ពីលោក Putin ជាប់ឆ្នោតសារជាថ្មីនីតិកាលទី ៤ នោះ។
EU អំពាវនាវឲ្យរុស្ស៊ីបង្កើតកិច្ចសហប្រតិបត្តិការខាងសន្តិសុខ - ảnh 1 EU អំពាវនាវឲ្យរុស្ស៊ីបង្កើតកិច្ចសហប្រតិបត្តិការខាងសន្តិសុខ

ក្នុងសារជូនពរទៅកាន់លោក Vladimir Putin ដែលជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីសារជាថ្មី នាថ្ងៃទី ២០ មិនា ប្រធានគណកម្មធិការអឺរ៉ុប  (EC) លោក Jean-Claude Juncker បានអំពាវនាវឲ្យលោក Putinបង្កើតទំនាក់ទំនងសហប្រតិបត្តិការខាងសន្តិសុខនៅអឺរ៉ុប បន្ទាប់ពីលោក Putin ជាប់ឆ្នោតសារជាថ្មីនីតិកាលទី ៤ នោះ។ លោក  Jean-Claude Juncker បានឲ្យដឹងថា៖ ការបង្កើតឡើងវិញសណ្ដាប់ធ្នាប់ខាងសន្តិសុខសហភាពអឺរ៉ុបគឺត្រូវការជាគោលដៅរួមរវាង EU និងរុស្ស៊ី ព្រមទាំងសម្ដែងក្ដីសង្ឃឹមថា៖ លោក Putin នឹងប្រដេញតាមគោលដៅនេះក្នុងអាណត្តិបន្តរបស់ខ្លួន។

សេចក្ដីអំពាវនាវពោលខាងលើ ត្រូវបាននាំចេញក្នុងស្ថានភាពទំនាក់ទំនងរវាងរុស្ស៊ី និងអង់គ្លេសមានភាពតានតឹង ដែលទាក់ទិននឹងការដែលទីក្រុងឡុងដ៏ចោទប្រកាន់ទៅលើម៉ូស្គូគឺឈរនៅខាងក្រោយករណីបំពុលអតីតចរបុរសជនជាតិរុស្ស៊ី លោក Sergei Skripal និងកូនស្រី Yulia នៅទីក្រុង Salisbury របស់អង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ