|
ទាហានស៊ីរីបំពេញភារកិច្ចនៅតំបន់ Manbij ជាយទីក្រុង Aleppo កាលពីថ្ងៃទី១៥ មិថុនា
(រូបថត៖AFP/TTXVN) |
(VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី២៥ តុលា បានអំពាវនាវឲ្យរដ្ឋា
ភិបាលស៊ីរី និងសម្ព័ន្ធមិត្តនានារបស់ប្រទេសនេះ អូសបន្លាយបទឈប់បាញ់នៅក្រុង
Aleppo។ជាក់ស្ដែងគឺ EU បានអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់បង្ហាញស្មារតីត្រៀម
ខ្លួនជាស្រេច ដោយការធានាសុវត្ថិភាពសំរាប់ប្រជាជនស៊ីរី ក៏ដូចជាមិនរារាំងសកម្ម
ភាពមនុស្សធម៌នៅទីនេះផងដែរ។ភាគីទាំងអស់ត្រូវឈប់បាញ់ទៅលើតំបន់ដែល
មានជនស៊ីវិល មូលដ្ឋានសុខាភិបាល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ នៃទីក្រុងនេះ។
EU បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា គ្មានដំណោះស្រាយខាង យោធាណាមួយ
សំរាប់សង្គ្រាមស៊ីវិលនៅស៊ីរីទេ៕