EU អះអាងថា ភាគីទាំងអស់សន្យារក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
(VOVWORLD) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី៣ សីហា អះអាងថា ភាគីទាំងអស់ ដែលចូលរួមកិចព្រមព្រៀងស្ដីពីកម្មវិធីធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JPCOA) នឹងគោរពជានិច្ចចំពោះខ្លឹមសារក្នុងព្រមព្រៀងនេះ ដោយមិនអើពើដល់ ការដែលតេអេរ៉ង់ចោទប្រកាន់បទដាក់ទណ្ឌម្មថ្មីៗរបស់អាមេរិកគឺការរំលោភ បំពានឯកសារនេះឡើយ។
តំណាងក្រុម P៥+១ និងអ៊ីរ៉ង់នៅអង្គប្រជុំជាប្រចាំកាលពីថ្ងៃទី២១ កក្កដា (រូបថត៖Xinhua/TTXVN) |
(VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី៣ សីហា អះអាងថា ភាគីទាំងអស់ ដែលចូលរួមកិចព្រមព្រៀងស្ដីពីកម្មវិធីធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JPCOA) នឹងគោរពជានិច្ចចំពោះខ្លឹមសារក្នុងព្រមព្រៀងនេះ ដោយមិនអើពើដល់ ការដែលតេអេរ៉ង់ចោទប្រកាន់បទដាក់ទណ្ឌម្មថ្មីៗរបស់អាមេរិកគឺការរំលោភ បំពានឯកសារនេះឡើយ។ នាថ្ងៃទី២ សីហា អាមេរិកបានអនុវត្តបទដាក់ទណ្ឌកម្ម ថ្មីតម្រង់ទៅលើសកម្មវិធីកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ និងការជួយឧបត្ថម្ភ ចំពោះកម្លាំង Hezbollah នៅលីបង់ ជាក្រុមដែលអាមេរិកដាក់ចូលក្នុងបញ្ជីឈ្មោះ ក្រុមភេរវកម្ម។ តបតវិញ តេអេរ៉ង់អះអាងថា បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក បានរំលោភបំពានទៅលើកិច្ចព្រមព្រៀង JPCOA ក្នុងនោះសំណូមពរឲ្យមហោ អំណាចពិភពលោកបន្ធូរបន្ថយបទដាក់ទណ្ឌកម្ម ខណៈដែលអ៊ីរ៉ង់បញ្ឈប់កម្មវិធី នុយក្លេអ៊ែររបស់ខ្លួន៕