EU ឯកភាពគ្នាហាមប្រាមការនាំចូលប្រេងរ៉ែជាង ២/៣ ពីរុស្ស៊ី
(VOVWORLD) - ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា នេះគឺជាការសម្រេចសំដៅដាក់សម្ពាធជាអតិបរមាលើរុស្ស៊ី និងសំដៅកាត់បន្ថយប្រភពធនធានហិរញ្ញវត្ថុដ៏ធំសម្បើមរបស់រុស្ស៊ី។
ផ្នែកមួយនៃបំពង់បង្ហូរឧស្ម័នរវាងរុស្ស៊ី និងអឺរ៉ុបក្នុងឆ្នាំ ២០០៦ (រូបថត៖ Reuters) |
ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ៣០ ខែឧសភាបានគាំទ្របទហាមប្រាម ការនាំចូលប្រេងជាង ២/៣ ពីរុស្ស៊ីក្នុងកិច្ចព្រមព្រៀងមួយ ដែលមានការសម្របសម្រួលជាមួយហុងគ្រី ដើម្បីប្រឆាំងជំទាស់ទីក្រុងម៉ូស្គូ ដែលកំពុងបានធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា នេះគឺជាការសម្រេចសំដៅដាក់សម្ពាធជាអតិបរមាលើរុស្ស៊ី និងសំដៅកាត់បន្ថយប្រភពធនធានហិរញ្ញវត្ថុដ៏ធំសម្បើមរបស់រុស្ស៊ី។ លោក Charles Michel បានឲ្យដឹងថែមទៀតថា ថ្នាក់ដឹកនាំ EU ក៏បានឯកភាពគ្នាដកធនាគារធំបំផុតរបស់រុស្ស៊ីគឺ Sberbank ចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងហាមប្រាមស្ថានីយទូរទស្សន៍ចំនួន ៣ ទៀត របស់រដ្ឋរុស្ស៊ីផងដែរ៕