EU ឯកភាពបង្កើតកំលាំងការពារព្រំដែនថ្មី

EU ឯកភាពបង្កើតកំលាំងការពារព្រំដែនថ្មី - ảnh 1
EU ឯកភាពបង្កើតកំលាំងការពារព្រំដែនថ្មី (Image: VNA)


(VOVworld) – នាថ្ងៃទី ២២ មិថុនា បណ្ដាអ្នកចរចារនៃប្រទេសជាសមាជិកសហភាព
អឺរ៉ុប (EU) ទាំង ២៨​​ បានអនុម័តលើការផ្តើមគំនិតរបស់គណៈកម្មាធិការអឺរ៉ុប (EC)
 ស្តីពីការបង្កើត កំលាំងការពារឆ្នេសមុទ្រនិងព្រំដែនថ្មីសំដៅរាំងស្កាត់រលកជន
អន្តោប្រវេសន៍ដែល កំពុងហូរទៅក្រិកនិងអ៊ីតាលី។ តាមប្រធាន EC លោក Jean
Claude Juncker ការទទួលបាន កិច្ចព្រមព្រៀងនេះសរឲ្យឃើញថា៖ អឺរ៉ុបអាចធ្វើ
សកម្មភាពដោយទាន់ពេលវេលានិង មាន គោលជំហររាំមាំសំដៅដោះស្រាយការ
សាកល្បងរួម។ ក្នុងពេលនោះ​ ប្រធានក្រុមចរចារ EP លោក Artis Pabriks បាន
ចាត់ទុកថា៖ កំលាំងនេះនឹងធានាខ្សែព្រំដែនខាងក្រៅ EU សុវត្ថិភាពថែមទៀត។
កំលាំងការពារឆ្នេសមុទ្រនិងព្រំដែនពោលខាងលើគឺជាអង្គភាពដែលត្រូវបាន
បើកទូលាយខាងទ្រង់ទ្រាយនិងភារកិច្ចពីស្ថាប័នត្រួតពិនិត្យព្រំដែន EU Frontex
 នាបច្ចុប្បន្ន។ តាមគំរោងកំលាំងនេះនឹងចាប់ធ្វើសកម្មភាពពីខែកញ្ញាខាងមុខ
នេះសំដៅស្តារតំបន់ធ្វើដំណើរសេរី  Schengen ដែលកំពុងរងឥទ្ធិពលដោយការ
បញ្ជាត្រួតពិនិត្យព្រំដែនឡើងវិញរបស់ប្រទេសមួយចំនួន៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ