Europol ចាប់ខ្លួនមុខសញ្ញាស្វែងរកចាប់ខ្លួនពិសេសចំមួន ១៤ នាក់ក្នុងទូទាំងអឺរ៉ុប


Europol ចាប់ខ្លួនមុខសញ្ញាស្វែងរកចាប់ខ្លួនពិសេសចំមួន ១៤ នាក់ក្នុងទូទាំងអឺរ៉ុប - ảnh 1
Europol ចាប់ខ្លួនមុខសញ្ញាស្វែងរកចាប់ខ្លួនពិសេសចំមួន ១៤ នាក់ក្នុងទូទាំងអឺរ៉ុប (VNA)

(VOVworld) – នាថ្ងៃទី ២៩ កក្កដា ស្ថាប័ន​ប៉ូលីសអឺរ៉ុប (Europol) បានប្រកាស
ថា៖ បណ្ដាកំលាំងសមត្ថកិច្ចសហភាពអឺរ៉ុប (EU) បានចាប់ឃុំខ្លួនមុខសញ្ញាចំនួន
 ១៤ ដែលស្ថិតក្នុងបញ្ជីឈ្មោះតានចាប់ខ្លួនពិសេសក្នុងរយៈពេល ៦ ខែ កន្លងទៅ។
 សេចក្តីប្រកាសរបស់ Europol បានឲ្យដឹងថា៖ រឿងចាប់ខ្លួនយ៉ាងហោចណាស់
ចំនួន ៨ ត្រូវបានដំណើរការពីប្រភពព័ត៌មានរបស់ប្រជាពលរដ្ឋលើ បណ្ដាញអ៊ីន
ធឺណែត។ តាមអ្នកនាំពាក្យរបស់ Europol លោកស្រី Tine Hollevet បានឲ្យដឹង
ថា៖ មុខសញ្ញាជាច្រើននាក់ត្រូវបានចាប់ខ្លួនក្នុងបណ្ដាប្រទេសអឺរ៉ុប តាមនោះ
សរឲ្យឃើញនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងបទល្មើស
រវាងប្រទេស EU នានា។ លោកស្រី Hollevet បានប្រកាសថែម ទៀតថា៖ ប៉ូលីស្ត
កំពុងដេញចាប់មុខញ្ញាចំនួន ២៨ នាក់ទៀត ក្នុងចំណោម មុខសញ្ញាចំនួន
៤៥ នាក់ក្នុងបញ្ជីឈ្មោះដេញចាប់ពិសេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ