Eurozone ឆ្ពោះទៅកិច្ចព្រមព្រៀងកាត់បន្ថយបំណុលសំរាប់ក្រិក


Eurozone ឆ្ពោះទៅកិច្ចព្រមព្រៀងកាត់បន្ថយបំណុលសំរាប់ក្រិក - ảnh 1
Eurozone ឆ្ពោះទៅកិច្ចព្រមព្រៀងកាត់បន្ថយបំណុលសំរាប់ក្រិក (Image: VNA)

(VOVworld) – នៅកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ
  (Eurogroup) នាថ្ងៃទី ៩ ឧសភា នៅទីក្រុង Brussels បែលហ្ស៊ីក រដ្ឋមន្ត្រីបណ្ដា
ប្រទេសជាសមាជិកបានឯកភាពកាត់បន្ថយបំណុលសំរាប់ក្រិកហើយ សង្ឃឹមថា៖
 កិច្ចព្រមព្រៀងបើកប្រាក់កញ្ចប់ជំនួយឧបត្ថម្ភថ្មីនឹងត្រូវបានអនុម័ត នៅសន្និសីទ
របស់ Eurogroup នាថ្ងៃទី ២៤ ឧសភា ខាងមុខ។ កិច្ចប្រជុំនាថ្ងៃទី ៩ ឧសភា បាន
វាយតំលៃទៅលើកំណែទម្រង់ដែលរដ្ឋសភាក្រិកទើបនឹងអនុម័តទាក់ ទិនដល់ការ
ផ្តល់ប្រាក់បៀវត្សរ៍ចូលនិវត្តន៍និងពន្ធ។ Athens សង្ឃឹមថា៖ កំណែ ទម្រង់នេះនឹង
អនុញ្ញាតឲ្យទទួលបានកញ្ចប់ប្រាក់ជំនួយថ្មីពីបណ្ដាអ្នកម្ចាស់ បំណុលក្នុងក្របខ័ណ្ឌ
កញ្ចប់ជំនួយទី ៣ ដែលមានតំលៃ ៨៦ ពាន់លានអឺរ៉ូ។ រហូតមកដល់ពេលនេះ​ ក្រិក
ទើបនឹងទទួលបាន ២១ ពាន់ ៤០០ លាន អឺរ៉ូ ក្នុងពេលនោះ ត្រូវប្រឈមមុខនឹង
ពេលវេលាទូទាត់បំណុលចំនួន ២ ពាន់ ២០០ លានសំរាប់ធនាគារកណ្ដាលអឺរ៉ុប
នាថ្ងៃទី ២០ កក្កដា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ