Eurozone អនុម័តលើកញ្ចប់ប្រាក់ជំនួយចំនួន ៦ ពាន់ ៧ រយលានអឺរ៉ុបសំរាប់ក្រិក

(VOVWORLD) - នាថ្ងៃទី ២២ មករា រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់ អឺរ៉ូ (Eurozone) បានអនុម័តលើកញ្ចប់ប្រាក់ជំនួយចំនួន ៦ ពាន់ ៧ រយលានអឺរ៉ូ សំរាប់ ក្រិក បន្ទាប់ពី រដ្ឋាភិបាលនៃប្រទេសនេះបានអនុវត្តរាល់វិធានការណ៍កែមទ្រង់ដ៏ ចម្រួងចម្រាសដែលបណ្តាលឡើងការធ្វើបាតុកម្មនិងកូដកម្មក្នុងទូទាំងប្រទេស។ 
Eurozone អនុម័តលើកញ្ចប់ប្រាក់ជំនួយចំនួន ៦ ពាន់ ៧ រយលានអឺរ៉ុបសំរាប់ក្រិក - ảnh 1 Eurozone អនុម័តលើកញ្ចប់ប្រាក់ជំនួយចំនួន ៦ ពាន់ ៧ រយលានអឺរ៉ុបសំរាប់ក្រិក

(VOVworld) – នាថ្ងៃទី ២២ មករា រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់ អឺរ៉ូ (Eurozone) បានអនុម័តលើកញ្ចប់ប្រាក់ជំនួយចំនួន ៦ ពាន់ ៧ រយលានអឺរ៉ូ សំរាប់ ក្រិក បន្ទាប់ពី រដ្ឋាភិបាលនៃប្រទេសនេះបានអនុវត្តរាល់វិធានការណ៍កែមទ្រង់ដ៏ ចម្រួងចម្រាសដែលបណ្តាលឡើងការធ្វើបាតុកម្មនិងកូដកម្មក្នុងទូទាំងប្រទេស។ បេសកជនទទួលបន្ទុកហិរញ្ញវត្ថុរបស់  EU លោក Pierre Moscovici បានប្រកាសថា៖ នៅពេលដែលការវាយតំលៃត្រូវបានរួចរាល់ តំបន់ Eurozone នឹងត្រៀមរៀបចំ បទសន្និដ្ឋានចុងក្រោយ។ ប្រការនេះមានន័យថា៖ ក្រិកអាចស្តារឡើងវិញឋានៈជា សមាជិកធម្មតារបស់  Eurozone ហើយវិបត្តិហិរញ្ញវត្ថុនៅប្រទេសនេះនឹងបញ្ចប់ជាផ្លូវ ការ។ អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោក Dimitris Tzanakopoulos បានអះអាងថា៖ កញ្ចប់ប្រាក់ពោលខាងលើនឹងត្រូវបានបើកប្រាក់ចំណាយនាខែកុម្ភៈខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ