EVFTA កត់សម្គាល់ការចាប់ផ្តើមយុគសម័យថ្មីនៃទំនាក់ទំនងវៀតណាម - EU
(VOVWORLD) - EVFTA ត្រូវបានមើលឃើញថា ជាគំរូមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគត រវាង EU និងប្រទេសកំពុងអភិវឌ្ឍន៍។
សារព័ត៌មានមេគង្គអនឡាញនៃប្រទេសអ៊ីតាលី ទើបតែបានចុះផ្សាយនូវអត្ថបទរបស់អ្នកនិពន្ធ Violetta Borsi - ជំនាញការនៃវិទ្យាស្ថានស្រាវជ្រាវអំពីវៀតណាមវិទ្យារបស់អ៊ីតាលី ដោយបានវាយតម្លៃជាវិជ្ជមានចំពោះការដែល សភាអឺរ៉ុប (EP) បានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ។ អ្នកនិពន្ធរូបនេះក៏បានលើកឡើងថា នេះគឺជាជំហានមានលក្ខណៈសម្រេចក្នុងការបង្កើតនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចាត់ទុកថា “ជឿនលឿនបំផុតទំនើបបំផុតនិងមានមហិច្ឆតាបំផុត” រវាង EU និងវៀតណាម។ ម្យ៉ាងវិញទៀត EVFTA ត្រូវបានមើលឃើញថា ជាគំរូមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជ កម្មនាពេលអនាគត រវាង EU និងប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយនឹងលទ្ធផលបោះឆ្នោតសម្រាប់ EVFTA សមាជិកសភាអឺរ៉ុបបានផ្ញើសារគាំទ្រយ៉ាងខ្លាំងក្លា ចំពោះពាណិជ្ជកម្មសេរី យុត្តិធម៌និងទៅវិញទៅមក នៅក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មនិងនិន្នាការគាំពារនិយមកើនឡើង៕