EVFTA៖ ឱកាសបើកចំហសម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារអឺរ៉ុប
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានទទួលជោគជ័យក្នុងការនាំយកផលិតផលកសិកម្មមួយចំនួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប(EU) រួមទាំជលផល កសិផលស្រស់មួយចំនួន ជាពិសេសអង្ករ។
រូបភាព៖ Đình Huệ/TTXVN |
យោងតាមលោក Tran Ngoc Quan ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំព្រះរាជាណាចក្រប៊ែលហ្សិក និងសហភាពអឺរ៉ុប ការពិតដែលថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ គឺជាកត្តាសំខាន់ដែល បាននាំឱ្យមានលទ្ធផលវិជ្ជមានទាំងនេះ។
លោក Tran Ngoc Quan បានឲ្យដឹងថា ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ បន្ទាប់ពី EVFTA បានចូលជាធរមានមក ពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើន។ វៀតណាមនឹងបង្កើនការនាំចេញទៅកាន់អឺរ៉ុប ហើយក៏នឹងបង្កើតលក្ខខណ្ឌសម្រាប់ទ្វីបនេះក្នុងការបង្កើនការនាំចេញទៅកាន់ប្រទេសវៀតណាមផងដែរ។ ការនាំចេញពី EU ទៅវៀតណាមក្នុងរយៈពេលពីរឆ្នាំ ២០២១-២០២២ នឹងកើនឡើងពី ២០% ទៅ ២៥%។ នេះជាសញ្ញាវិជ្ជមានខ្លាំងណាស់ ព្រោះទំនិញអឺរ៉ុបមានគុណភាពខ្ពស់ និងមាននិរន្តរភាព ដែលជាហេតុជួយលើកកម្ពស់តម្លៃទំនិញវៀតណាម៕