|
EVN អនុវត្តគំរោងការជាច្រើនបញ្ជូនអគ្គិសនីយ៍ទៅឃុំកោះស្រុកកោះ (VOV) |
Vovworld-សម្ព័ន្ធក្រុមហ៊ុនអគ្គសនីយ៍វៀតណាម (EVN) កំពុងសកម្មរួមផ្សំជាមួយអង្គភាពទាក់ទិននានាអនុវត្តបណ្ដាគំរោងការបញ្ជូនអគ្គិសនីយ៍ទៅកោះស្រុកកោះ
ទាំងឡាយ។ នេះជាភារកិច្ចសំខាន់រួមចំណែកទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទន្ទឹមនឹងនោះរួមចំណែកធានាសន្តិសុខការពារជាតិរក្សាអធិបតេយ្យភាពសមុទ្រ
កោះដ៏ពិសិទ្ធិនៃមាតុប្រទេស។ ប្រមាណ១ខែទៀត គំរោងការផ្គត់ផ្គងអគ្គិសនីពី
ប្រព័ន្ធអគ្គិសនីជាតិសំរាប់ស្រុកកោះ Ly Son ខេត្ត Quang Ngai ដោយខ្សែកាបនឹង
បានសំរេច។ ក្នុងពេលជាមួយគ្នានោះ អគ្គក្រុមហ៊ុនអគ្គសនីភាគកណ្ដាលនិងខេត្ត
Quang Nam កំពុងស្រាវជ្រាវវិធានការផ្គត់ផ្គងអគ្គិសនីជាតិឲ្យកោះ Cu Lao Cham
ទីក្រុង Hoi An តាមគំរោងដល់ខែកញ្ញាឆ្នាំ២០១៥នឹងបានសំរេច៕