FBI៖ ការផ្ទុះអាវុធនៅមូលដ្ឋានកងទ័ពជើងទឹកនៅរដ្ឋ Texas (សហរដ្ឋអាមេរិក) មានការពាក់ព័ន្ធនឹងអំពើភេរវកម្ម

(VOVWORLD) - នាយកដ្ឋានស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) បានឲ្យដឹងថាការផ្ទុះអាវុធ ក្នុងមូលដ្ឋានកងទ័ពជើងទឹកនៅរដ្ឋ Texas សហរដ្ឋ អាមេរិក កាលពីថ្ងៃទី ២១ ខែឧសភាគឺជាសកម្មភាពវាយប្រហារមួយដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម។
FBI៖ ការផ្ទុះអាវុធនៅមូលដ្ឋានកងទ័ពជើងទឹកនៅរដ្ឋ Texas (សហរដ្ឋអាមេរិក) មានការពាក់ព័ន្ធនឹងអំពើភេរវកម្ម - ảnh 1 ភ្នាក់ងារការពារសន្តិសុខអាមេរិកនៅច្រកចូលខាងត្បូងនៃមូលដ្ឋានកងទ័ពជើងទឹក Corpus Christi នៅរដ្ឋ Texas បន្ទាប់ពីផ្ទុះអាវុធកាលពីថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ Time / TTXVN

អ្នកនាំពាក្យ FBI លោក Leah Graves បានឲ្យដឹងថាជនដៃដល់នៃករណីផ្ទុះកំាំភ្លើងនៅមូលដ្ឋានកងទ័ពជើងទឹកនិងជើងអាកាស Corpus Christi ត្រូវបានកំទេច ប៉ុន្តែគេបានបដិសេធមិនបញ្ជាក់ពីមូលហេតុនិងព័ត៌មានទាក់ទងនឹងជនដៃដល់នោះទេ។

លើសពីនេះ FBI កំពុងស្វែងរកជនសង្ស័យទី ២ ដែលពាក់ព័ន្ធនឹងហេតុការ ណ៍នេះផងដែរ។ នាបច្ចុប្បន្ន FBI កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីស៊ើបអង្កេតភស្តុតាងដែលពាក់ព័ន្ធនានាផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋានប៉ូលីស Houston ដែលបង្ហោះលើបណ្តាញសង្គម Twitter បានឲ្យដឹងថាការផ្ទុះកាំភ្លើងនេះបានកើតឡើងនៅវេលាម៉ោង ៦ និង១៥ នាទី ថ្ងៃទី ២១ ខែឧសភា (តាមម៉ោងក្នុងតំបន់) ដែលបណ្តាលឱ្យនាវិកម្នាក់រងរបួសស្រាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ