FDI មកចូលវៀតណាមសម្រេចបានជិត ៨,៥ ពាន់លានដុលា្លរអាមេរិកក្នុងរយៈពេល ២ ខែដើម ឆ្នាំ២០១៩
(VOVWORLD) - នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាមបានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី ២០ ខែកុម្ភៈ ទុនវិនិយោគចុះបញ្ជីថ្មីសរុប ទុន បន្ថែម រួមទាំងការរួមបញ្ចូលដើមទុន ដើម្បីទិញភាគហ៊ុនរបស់វិនិយោគិន បរទេសក្នុងរយៈពេល ២ ខែដើម ឆ្នាំ២០១៩ នេះ សម្រេចបានជិត ៨,៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២,៥ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៨ ។
FDI មកចូលវៀតណាមសម្រេចបានជិត ៨,៥ ពាន់លានដុលា្លរអាមេរិកក្នុងរយៈពេល ២ ខែដើម ឆ្នាំ២០១៩ |
យោងតាមវិស័យវិនិយោគ វិនិយោគិនបរទេសបានវិនិយោគលើវិស័យ ចំនួន ១៨ ក្នុងនោះមានការវិនិយោគផ្តោតភាគច្រើនលើវិស័យឧស្សាហកម្ម កែច្នៃ និងផលិតកម្ម។ វិស័យអចលនទ្រព្យស្ថិតនៅលំដាប់ទី ២ រីឯឈរនៅលំដាប់ទី ៣ គឺជាវិស័យជំនាញវិជ្ជាជីវៈ និងវិទ្យាសាស្ត្របច្ចេកវិទ្យា។
គួរបញ្ជាក់ថាតាមតំបន់វិនិយោគនានា វិនិយោគិនបរទេសបានវិនិយោគចូលមកទីក្រុងចំនួន៤៤ ក្នុងនោះទីក្រុងហាណូយបានទាក់ទាញទុនវិនិយោគបរទេសច្រើនបំផុត ដោយមានទុនវិនិយោគចុះបញ្ជីជាង ៤ ពាន់លានដុល្លាអាមេរិក រីឯទីក្រុងហូជីមិញឈរនៅលំដាប់ទី២ និងទីក្រុង Bac Ninh ឈើនៅលំដាប់ទី៣ផងដែរ៕