Festival របរប្រពៃណីHue២០១៥នឹងលើកដំកើងមុខរបរវៀតណាម
|
Festival របរប្រពៃណីHue២០១៥នឹងលើកដំកើងមុខរបរវៀតណាម
(រូបថតៈ huefestival.com) |
(VOVworld)-នាថ្ងៃទី៩កុម្ភៈនៅទីក្រុង Hue (ភាគកណ្តាលវៀតណាម) បានប្រព្រឹត្ត
ទៅពិធីចុះហត្ថលេខាកិច្ចសន្យាជាមួយអង្គភាពអាជីវកម្ម បុគ្គលដែល ជួយ ឧបត្ថម្ភ
សម្រាប់សកម្មភាព Festival មុខរបរប្រពៃណី Hue លើកទី៦ឆ្នាំ២០១៥ ដោយចំនួន
ប្រាក់ឡើងដល់ ២,៦ពាន់លានដុង។ Festival នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩
មេសាដល់ថ្ងៃទី៣ឧសភាឆ្នាំ២០១៥ ដែលឧទ្ទេសនាមអំពីបណ្តាផលិតផលមុខរបរ
ប្រពៃណីមកពីភូមិរបរឆ្នើមនៅ Hue ដូចជា គ្រឿងអលង្ការ ចម្លាក់ សិប្បកម្មធ្វើពី
សំរឹទ្ធ ភាជន៍ជាដើម។ទន្ទឹមនឹងនោះ ពិធីបុណ្យនេះ បានផ្សព្វផ្សាយតួរទេសចរណ៍
ភូមិរបរដ៏វិសេសវិសាលទៅកាន់ភ្ញៀវទេសចរណ៍។ លោក Nguyen Van Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យ ដឹងថា៖
“Festival បានផ្តោតសំខាន់ទៅលើបញ្ហាលើកដំកើងផលិផលមុខរបរប្រពៃ
ណី។ បន្ទាប់មកជាការដកបទពិសោធសម្រាប់ភូមិរបរនិងសិប្បករក្នុងការអភិវឌ្ឍន៍
មុខរបរប្រពៃណីនាពេលខាងមុខ”៕