Festival Hue ឆ្នាំ២០១៤ លើកទី៨នឹងបានប្រារព្វឡើងនាថ្ងៃទី១២មេសា ។
(VOV WORLD) /  
|
សន្និសីទកាសែតស្តពីFestival Hue ឆ្នាំ២០១៤។ |
Vovworld- ដោយមានប្រធានបទ” បេតិកភណ្ឌវប្បធម៌ជាមួយសមាហរណកម្មនិង
ការអភិវឌ្ឍន៍“Festival Hue លើកទី៨ ឆ្នាំ២០១៤ នឹងបានប្រារព្វឡើងនាថ្ងៃទី១២
មេសា។ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១២ធ្នូគណះចាត់តាំងFestival Hue លើកទី
៨អោយដឹងថា៖ Festival Hue ឆ្នាំ២០១៤បន្តជាសកម្មភាពវប្បធម៌ពិសេសនៅក្នុង
ក្របខ័ណ្ឌនៃវេទិការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌អាស៊ីបូពា៏-អាមេរិកឡាទីនលើក
ឡើងដោយក្រសួងការបរទេសវៀតណាម។លោកNguyen Van Thanh នាយករង
មជ្ឈមណ្ឌល Festival Hue និងជាអនុប្រធាន គណះចាត់តាំងFestival Hue ឆ្នាំ២០១៤
អះអាងថា៖នៅក្នុងFestival Hue ឆ្នាំ២០១៤មានការចូលរួមរបស់បណ្តាក្រុមមកពី
ប្រទេសជាង៣០លើសកលលោក។ លោកNguyen Van Thanhមានប្រសាសន៍ថា៖
“Festival Hue លើកទី៨ ឆ្នាំ២០១៤នឹងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍វប្បធម៏ប្រវត្តិ
សាស្រ្តនៃទីក្រុង Hue ក៍ដូចជា ព្រឹត្តិការណ៍វប្បធម៏នយោបាយជាតិនិងសកម្មភាព
វប្បធម៏ទេសចរណ៍ជាដើម។ Festival នឹងជាកំលាំងចលករដើម្បីជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ចនៃខេត្តThua Thien Hue។ល។“
ក៍ក្នុងក្របខ័ណ្ឌនៃFestival Hue នេះដែរ សន្និសីទថ្នាក់រដ្ឋមន្រ្តីវប្បធម៏សិល្បះនៃ
បណ្តាប្រទេសASEAN សន្និសីទ១០+៣រវាងរដ្ឋមន្រ្តីវប្បធម៏សិល្បះនៃបណ្តា
ប្រទេសASEANជាមួយប្រទេសដៃគូចំនួន៣គឺជប៉ុនកូរ៉េខាងត្បូងនិងចិននឹងបាន
រៀបចំឡើងនៅខេត្តThua Thien Hue។
តាមគំរោងភ្ញៀវទេសចរដែលមកទស្សនានៅទីក្រុង Hueក្នុងឱកាសនេះគឺប្រមាណ២
សែននាក់ដែលក្នុងនោះភ្ញៀវទេសចរជាង៥០%ជាភ្ញៀវអន្តរជាតិ៕
-VOV WORLD