Festival Hue ២០១៨ បញ្ចប់ប្រកបដោយល្អប្រសើ
(VOVWORLD) - នាយប់ថ្ងៃទី២ ឧសភា ពិធីបិទបញ្ចប់ Festival Hue ២០១៨ បានប្រព្រឹត្តទៅនៅទីលាន Ngo Mon ទីក្រុង Hue។
ទិដ្ឋភាពនៃពិធីបញ្ចប់ |
កម្មវិធីសិល្បៈបិទបញ្ចប់ Festival Hue ២០១៨ រួមមានឈុតសម្ដែងចំនួន១២ឈូតរបស់ក្រុមសិល្បៈជាតិនិងអន្តរជាតិ។ សិល្បៈករប្រជាជន Nguyen Ngoc Binh អ្នកដឹកនាំកម្មវិធីបិទបញ្ចប់ Festival ឆ្នាំនេះបានឲ្យដឹងថា៖
“កម្មវិធីបិទបញ្ចប់បានសង្កត់ធ្ងន់ទៅលើមូលបទនៃ Festival លើកនេះគឺអត្តសញ្ញាណវប្បធម៌នៅតាមតំបន់ទាំងអស់ក្នុងទូទាំងប្រទេសនិងលើពិភពលោក ប៉ុន្តែបានបំពេញបន្ថែមនូវចរិតលក្ខណៈសហសម័យ តាមនោះបង្កើតឡើងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនិកជន”។
Festival Hue ២០១៨ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ មេសាដល់ទី២ ឧសភា ដោយការចូលរួមរបស់ក្រុមសិល្បៈចំនួន៤០ក្រុម ក្នុងនោះមានក្រុមសិល្បៈអន្តរជាតិ២៤ក្រុមមកពីប្រទេសចំនួន១៩។ ព្រឹត្តិការណ៍លេចធ្លោរួមមាន៖ ពិធីបុណ្យអាវផាយ កម្មវិធីសិល្បៈ “សូសម្លេងលាន់រន្ទឺចង្វាក់ទន្លេ Huong” និង “វប្បធម៌អតីតរាជធានី”។ ក្រៅពីនោះ សកម្មភាពនៃ Festival Hue ២០១៨ ក៏បានបើកទូលាយទៅកាន់ភូមិស្រុកជាច្រើនក្នុងតំបន់ទៀតផង។ លោក Nguyen Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue ប្រធានគណៈចាត់តាំង Festival Hue ២០១៨ បានឲ្យដឹងថា៖
“Festival Hue ២០១៨ បានបញ្ចប់ប្រកបដោយជោគជ័យ។ កម្មវិធីសិល្បៈទាំងអស់សុទ្ធតែបន្សល់ទុកមកនូវការចាប់អារម្មណ៍ចំពោះទស្សនិកជននិងភ្ញៀវទេសចរ។ ក្រុមសិល្បៈអន្តរជាតិចូលរួមសម្ដែងសុទ្ធតែជាក្រុមសិល្បៈល្បីល្បាញ ហើយគេបានឧទ្ទេសនាមអ្វីៗដ៏ល្អបំផុតរបស់ខ្លួន”។
ក្នុងរយៈពេល៦ថ្ងៃនេះ Festival Hue ២០១៨ ទីក្រុង Hue បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន១លាន២សែននាក់៕