FIFA បង្ហូតទង់ជាតិនៅពាក់កណ្តាលបង្គោលដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ “ស្តេចបាល់ទាត់”Pele
(VOVWORLD) - នាថ្ងៃទី ៣០ ខែធ្នូ នៅប្រទេសស្វីស សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានធ្វើពិធីបង្ហូតទង់ជាតិនៅពាក់កណ្តាលបង្គោលសម្រាប់ទង់ជាតិរបស់ FIFA និងទង់ជាតិរបស់សហព័ន្ធបាល់ទាត់សមាជិកចំនួន ២១១ សហព័ន្ធ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធលោក Pele ដែល FIFA បានផ្តល់កិត្តិយសជា "ស្តេចដ៏អស់កល្ប"។
FIFA បង្ហូតទង់ជាតិនៅពាក់កណ្តាលបង្គោលរំលឹកវិញ្ញាណក្ខ័ន្ធ "ស្តេចបាល់ទាត់" Pele (រូបថត៖ AFP/TTXVN) |
នៅក្នុងសេចក្តីប្រកាសមួយនៅលើ Twitter, FIFA បាននិយាយថា "ទង់ជាតិនៅ ឯទីស្នាក់ការកណ្តាលរបស់ FIFA ក្នុងទីក្រុង Zurich ត្រូវបានបង្ហូតនៅពាក់កណ្តាលដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធ ស្តេចដ៏អស់កល្បជានិច្ច: Pele។ ក្នុងភាពសោកសៅ ពិភពបាល់ទាត់ បានចែក រំលែកការចងចាំ និងសេច ក្តីស្រឡាញ់ចំពោះបុរសម្នាក់ដែលគេស្គាល់យ៉ាងខ្លីថា 'O Rei' - ស្តេច”។
FIFA ធ្លាប់បានផ្តល់កិត្តិយសដល់ Pele ជាកីឡាករដ៏អស្ចារ្យបំផុតនៃសតវត្សទី ២០។ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធ Pele ការប្រកួតបាល់ទាត់ថ្នាក់ជាតិក្នុងប្រទេសអង់គ្លេស អ៊ីតាលី និងបារាំងទាំងអស់នឹងមានពិធីពិសេសមុនការប្រកួតនីមួយៗ ក្នុងជុំខាងមុខនេះ៕