Fitch ព្រមានបញ្ចុះកំរិតទំនុកទុកចិត្តរបស់ខឿនសេដ្ឋកិច្ចអាមេរិក
(VOVWORLD) - Fitch ក៏បានព្រមានថា ការដែលរដ្ឋាភិបាលអាមេរិកត្រូវបញ្ឈប់ សកម្មភាពដោយសារក្ស័យធន នឹងសរឲ្យឃើញនូវការលំបាកសាកល្បង ដែល ការបែកបាក់នយោបាយផ្ទៃក្នុងបង្កឡើងចំពោះដំណើរការអនុម័តថវិកា៕
(VOVworld) - ចំពោះមុខគ្រោះអាសន្នដែលប្រទេសអាមេរិកអាចត្រូវប្រកាស ក្ស័យធនដោយសារការខ្វែងគំនិតស្ដីពីសេចក្ដីព្រាងការចំណាយឆ្នាំ២០១៨និងការបង្កើនពិដានបំណុលសាធារណៈនោះ នាថ្ងៃទី២៣ សីហា ស្ថាប័នរៀបចំណាត់ ថ្នាក់ឥណទានអន្តរជាតិ Fitch ព្រមានថា កំរិតទំនុកទុកចិត្ត AAA តាំងពីយូរ ណាស់មករបស់ខឿនសេដ្ឋកិច្ចនាំមុខគេលើពិភពលោកនេះ អាចត្រូវរង្គោះរង្គើ ប្រសិនបើមជ្ឈដ្ឋានអ្នកនីតិបញ្ញាត្តិមិនឯកភាពលើការបង្កើនពិដានបំណុលសារណៈយ៉ាងឆាប់ៗ។ Fitch ក៏បានព្រមានថា ការដែលរដ្ឋាភិបាលអាមេរិកត្រូវបញ្ឈប់ សកម្មភាពដោយសារក្ស័យធន នឹងសរឲ្យឃើញនូវការលំបាកសាកល្បង ដែល ការបែកបាក់នយោបាយផ្ទៃក្នុងបង្កឡើងចំពោះដំណើរការអនុម័តថវិកា៕