Fitch Solutions៖ សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនខ្ពស់បំផុតក្នុងអំឡុង ពេល១១ឆ្នាំកន្លងទៅ
(VOVWORLD) - តាមការវិភាគសេដ្ឋកិច្ចដែលបានប្រកាសនាពេលថ្មីៗនេះដោយអង្គការ Fitch Solutions Macro Research បានអោយដឹងថា សេដ្ឋកិច្ចវៀតណាមសម្រេច បានកំណើនចំនួន៧,១%ក្នុងឆ្នាំ២០១៨ ដែលជាកម្រិតកំណើនខ្ពស់បំផុតក្នុង អំឡុងពេល១១ឆ្នាំកន្លងទៅ។
ទន្ទឹមនឹងនោះ Fitch ក៏ព្យាករណ៍ថា GDP ពិត ប្រាកដរបស់វៀតណាមក្នុងឆ្នាំ២០១៨នឹងសម្រេចបានកំណើនចំនួន៦,៥%ប៉ុណ្ណោះ ក្នុងកាលៈទេសៈដែលកំណើនសេដ្ឋកិច្ចសកលក៏យឺតយ៉ាវដែរ។
Fitch បានអោយដឹងថា សេដ្ឋកិច្ចវៀតណាមទទួលបានផលប្រយោជន៍ពីរ លកទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងសន្ទុះកំណើននៃសេដ្ឋកិច្ច សកលនាពេលកន្លងទៅ។ ប៉ុន្តែ ការបើកចំហរ ខឿនសេដ្ឋកិច្ចនិងពឹងផ្អែកទៅលើ ប្រភពទុនពីបរទេស បានធ្វើអោយវៀតណាម ក៏ទទួលរងផលប៉ះពាល់ពីស្ថាន ភាពកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចសកលដែលបានបង្កឡើងដោយការរីកសាយ ភាយនៃលទ្ធិគាំពារពាណិជ្ជកម្មនិយមនិងការរឹតបន្តឹងលក្ខខ័ណ្ឌហិរញ្ញវត្ថុលើពិភពលោក ផងដែរ៕