|
រដ្ឋមន្រ្តីការបរទេសក្រុម G៧ ចូលរួមកិច្ចប្រជុំនៅ Lucca កាលពីថ្ងៃទី១១ មេសា (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី១១ មេសា ក្នុងសេចក្ដីថ្លែងការណ៍រួមបញ្ចប់កិច្ចប្រជុំនៅ
Lucca ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មជួរមុខលើ
ពិភពលោក (G៧) បានឯកភាពលើគោលជំហរដោយត្រៀមខ្លួនជាស្រេចសហប្រតិ
បតិ្តការជាមួយរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងដោះស្រាយវិបត្តិអន្តរជាតិ
ក្នុងនោះមុនបង្អស់គឺនៅស៊ីរី។សេចក្ដីថ្លែងការណ៍រួមពោលខាងលើលើកច្បាស់ថា
រុស្ស៊ីអាចជួយដោះស្រាយស្ថានភាពវឹកវរនៅស៊ីរី កំទេចអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស និយាយដោយឡែកនិងលទ្ធិភេរវកម្មនិយាយរួម។ប្រទេស G៧ ទាំងអស់
សុទ្ធតែចាត់ទុកថា ប្រសិនបើគ្មានការចូលរួមរបស់រុស្ស៊ីគឺមិនអាច ដោះស្រាយបញ្ហា
ជាបន្ទាន់នៅលើពិភពលោកនិងក្នុងតំបន់នាបច្ចុប្បន្នបានឡើយ៕