G៧ បានឯកភាពលើគោលការណ៍ណែនាំសម្រាប់ធ្វើអាជីវកម្មនិងអភិវឌ្ឍន៍ AI

(VOVWORLD) - នាថ្ងៃទី ៣០ ខែតុលា មន្ត្រីនៃក្រុមប្រទេសឧស្សាហកម្មចំនួន (G៧) បានយល់ព្រមលើគោលការណ៍ណែនាំ និងក្រមប្រតិបត្តិសម្រាប់អ្នកបង្កើតទម្រង់នៃបញ្ញាសិប្បនិម្មិត (AI)។
G៧ បានឯកភាពលើគោលការណ៍ណែនាំសម្រាប់ធ្វើអាជីវកម្មនិងអភិវឌ្ឍន៍ AI - ảnh 1សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្ម G៧ នៅទីក្រុង Osaka ប្រទេសជប៉ុន នាថ្ងៃទី ២៨ ខែតុលា។ រូបថត៖ Kyodo/TTXVN

នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ G៧ ដើម្បីកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធដូចជាព័ត៌មានមិនពិត និងការព្រួយបារម្ភអំពីឯកជនភាព។ ក្រមប្រតិបត្តិខាងលើត្រូវបានអនុវត្តនៅលើមូលដ្ឋានស្ម័គ្រចិត្ត ដើម្បីធានាបាននូវការលើកកម្ពស់នៃការអភិវឌ្ឍបច្ចេកវិទ្យា AI ប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ ក្រមប្រតិបត្តិនេះមាន ១១ ចំណុច ដែលផ្តល់នូវការណែនាំសម្រាប់គ្រប់គ្រងបច្ចេកវិទ្យា AI រួមទាំងប្រព័ន្ធ AI ទំនើបបំផុត និងប្រព័ន្ធ AI ជំនាន់។

លើសពីនេះទៀត ក្រមប្រតិបត្តិខាងលើអំពាវនាវឱ្យក្រុមហ៊ុននានាចាត់វិធានការសមស្របដើម្បីកំណត់អត្តសញ្ញាណ វាយតម្លៃ និងកាត់បន្ថយហានិភ័យពេញមួយវដ្តជីវិតនៃគំរូ AI ចាប់ពីបង្កើតគំនិតរហូតដល់ការបញ្ចេញចោលពីទីផ្សារ។ ក្រមប្រតិបត្តិនេះក៏អំពាវនាវដល់ក្រុមហ៊ុននានាឱ្យដោះស្រាយបញ្ហាទូទៅ និងការប្រើប្រាស់ខុសគោលដៅ បន្ទាប់ពីផលិតផល AI ចូលទីផ្សារ។

កាលពីមុន G7 បានព្រមានអំពីហានិភ័យដែលអាចបង្កឡើងដោយ AI រួមទាំងការយាយី ការញុះញង់ឱ្យមានការស្អប់ខ្ពើម និងការរំលោភបំពានលើអ៊ីនធឺណិត ក៏ដូចជាការគំរាមកំហែងដល់សុវត្ថិភាពរបស់កុមារ ភាពឯកជន និងហានិភ័យនៃកង្វះព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ