G៧ ឯកភាព​លើ​ផែនការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល

(VOVWORLD) - រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសឧស្សាហកម្មឈានមុខគេ (G7) បានឯកភាពចាប់ផ្តើមផែនការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នៅចុងឆ្នាំ ២០២៣នេះ សំដៅរួមចំណែកការពារសន្តិសុខថាមពល។
G៧ ឯកភាព​លើ​ផែនការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល G7 បានបើកនៅថ្ងៃទី ១១ ខែឧសភានៅទីក្រុង Niigata ប្រទេសជប៉ុន។ រូបថត៖ Kyodo/TTXVN 

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល G7 បានបើកនៅថ្ងៃទី ១១ ខែឧសភានៅទីក្រុង Niigata ប្រទេសជប៉ុន។ បណ្តារដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីបិទសន្និសីទថ្ងៃនេះ (១៣ ឧសភា)។

បើតាមផែនការនេះ ក្រុមប្រទេស G7 នឹងផ្តល់ជំនួយដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ដើម្បីប្រទេសទាំងនេះអាចដើរតួនាទីកាន់តែធំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលទាក់ទងនឹងថាមពល។ សេចក្តីប្រកាសសេចក្តីព្រាងចុងក្រោយនៃសន្និសីទបានចែងថា ៖ ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់អាចជួយការពារសន្តិសុខថាមពល និងជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ G7 នឹងសម្របសម្រួលជាមួយបណ្តាប្រទេសដែលមានការយកចិត្តទុកដាក់ និងអង្គការអន្តរជាតិដែលពាក់ព័ន្ធនឹងគោលដៅនៃការចាប់ផ្តើមផែនការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់នៅចុងឆ្នាំនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ