G20 ធានាសន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព

(VOVWORLD) - រដ្ឋមន្រ្តីក្រុម G20 បានបញ្ជាក់នូវការប្ដេជ្ញាចិត្តអភិវឌ្ឍន៍ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព មានសមត្ថភាពស្ដារឡើងវិញ សំដៅធានាសន្តិសុខស្បៀងអាហារ សម្រាប់ប្រជាជនទាំងឡាយ ព្រមទាំងរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ អភិរក្ស ប្រព័ន្ធអេកូឡូស៊ី បន្ធូរបន្ថយជាអប្បបរិមាហើយបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ 
G20 ធានាសន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព - ảnh 1កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនៃក្រុម G20 នៅ Florence (អ៊ីតាលី)។ (រូបថត៖ flickr)
នៅថ្ងៃទី១៨ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនៃក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍជួរមុខនិងទើបលេចចេញចំនួន២០ (G20) បានបិទបញ្ចប់នៅ Florence (អ៊ីតាលី) ដោយការអនុម័តលើសេចក្ដីថ្លែងការណ៍រួម។
រដ្ឋមន្រ្តីក្រុម G20 បានបញ្ជាក់នូវការប្ដេជ្ញាចិត្តអភិវឌ្ឍន៍ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព មានសមត្ថភាពស្ដារឡើងវិញ សំដៅធានាសន្តិសុខស្បៀងអាហារ សម្រាប់ប្រជាជនទាំងឡាយ ព្រមទាំងរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ អភិរក្ស ប្រព័ន្ធអេកូឡូស៊ី បន្ធូរបន្ថយជាអប្បបរិមាហើយបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុង បរិបទដែល១/៤នៃចំនួនប្រជាជនពិភពលោក កំពុងប្រឈមនឹងស្ថានការណ៍អសន្តិ សុខស្បៀងអាហារ ហើយផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺរាតត្បាតកូវីដ ១៩ នៅ ពេល ចុងក្រោយនេះ បានបណ្ដាលឲ្យគោលដៅលែងមានមនុស្សអត់ឃ្លាន ដែលជាគោលដៅមួយ ក្នុងចំណោមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ២០៣០របស់អង្គការសហ ប្រជាជាតិ កាន់តែពិបាកជាងទៀត។
សេចក្ដីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា កំណើនប្រកបដោយចីរភាពត្រឹមតែអាច សម្រេចបាន នៅពេលផ្សាភ្ជាប់នឹងការអភិវឌ្ឍកសិកម្មយ៉ាងត្រឹមត្រូវ ដោយមានសមត្ថ ភាពបង្កើតការងារធ្វើ និងប្រាក់ចំណូលដោយស្ថិរភាពសម្រាប់កសិករប៉ុណ្ណោះ។ ទន្ទឹម ជាមួយគ្នានោះ ដំណើរការកសាង តាក់តែងគោលនយោបាយក៏ត្រូវតែរាប់បញ្ចូល តួនាទីដ៏សំខាន់របស់យុវជន នារី ប្រជាជននិងសហគមន៍ប្រចាំតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ