G20 ព្រមានថា ៖ Brexit អាចបណ្តាលឡើងគ្រោះអាសន្នអស្ថិរភាពចំពោះកំណើន

G20 ព្រមានថា ៖ Brexit អាចបណ្តាលឡើងគ្រោះអាសន្នអស្ថិរភាពចំពោះកំណើន - ảnh 1
G20 ព្រមានថា ៖ Brexit អាចបណ្តាលឡើងគ្រោះអាសន្នអស្ថិរភាពចំពោះកំណើន (VNA)


(VOVworld) – ក្រោរយៈពេល ២ ថ្ងៃធ្វើការ នារសៀលថ្ងៃទី ២៤ កក្កដា សន្និសីទ
រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាលធនាគារក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និង
ទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) បានបិទបញ្ចប់នៅទីក្រុង
Chendu ខេត្ត Sichuan ប្រទេសចិន ដោយមានការចេញផ្សាយសេចក្តីថ្លែង
ការណ៍រួម ក្នុងនោះ បានរំលឹកឡើងវិញនូវកិច្ចសន្យាប្រើប្រាស់រាល់ឧបករណ៍
នយោបាយដើម្បីជួយ ឧបត្ថម្ភនិងជំរុញកំណើនសេដ្ឋកិច្ចសកល។ ក្នុង
សេចក្តីថ្លែការណ៍រួម បណ្ដាប្រទេសជា សមាជិក G20 ក្នុងនោះមាន អាមេរិក
 ចិន អង់គ្លេស និងអាល្លឺម៉ង់​បានទទួលស្គាល់ថា៖ ដំណើរស្តារឡើងវិញនៃ
ខឿនសេដ្ឋកិច្ចសកលនៅព្រឹត្តទៅ ប៉ុន្តែ យឺតយ៉ាវជាងបើប្រៀប នឹង
បំណងប្រាថ្នា។ សេចក្តីថ្លែងការណ៍រួមនេះក៏បានបញ្ជាក់ថា៖ ការចាក
ចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit បានបណ្ដាលឡើងគ្រោះ
អាសន្នជាច្រើនចំពោះ ខឿនសេដ្ឋកិច្ចសកល ជួរមុខគឺអស្ថិរភាពសំរាប់
ខឿនសេដ្ឋកិច្ច ប៉ុន្តែ បណ្ដា ប្រទេស  G20 ត្រៀមខ្លួនជាស្រេចម្ចាស់ការ
ទប់ទល់នឹងការជះឥទ្ធិពលខាងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដោយ Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ