G7 អំពាវនាវឲ្យពិភពលោកផ្លាស់ប្ដូរវិធីគ្រប់គ្រងសេដ្ឋកិច្ច
(VOVWORLD) - យោងតាមក្រុមទីប្រឹក្សានៃ G7 បញ្ហាមួយចំនួនរួមមាន ខ្សែសង្វាក់ផ្គត់ផ្គង់ ការ ចែកចាយវ៉ាក់សាំង ការធ្វើលទ្ធកម្មធាតុរ៉ែសំខាន់ៗ ការគំរាមកំហែងលើបណ្ដាញ អ៊ីនធឺរណែត ពន្ធឌីជីថល ទ្រព្យសម្បត្តិជារូបយិវត្ថុអេឡិចត្រូនិក និងការប្រែប្រួល អាកាសធាតុ កំពុងជាការសាកល្បង ដែលទាមទារឲ្យពិភពលោកត្រូវមានការផ្លាស់ប្ដូរ វិធីគ្រប់គ្រងសេដ្ឋកិច្ច។
ការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក ចាំបាច់ត្រូវមានការកែតម្រូវគ្រប់ជ្រុងជ្រោយ សំដៅធានាឲ្យពិភពលោកអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនិងសុខាភិបាលនៅពេល អនាគត ក៏ដូចជាបញ្ហាប្រឈមបណ្ដាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។ នេះ បើតាមការធ្វើអត្ថាធិប្បាយដែលត្រូវបានបណ្ដាទីប្រឹក្សានៃក្រុមប្រទេសមហាអំណាច ឧស្សាហកម្ម (G7) នាំចេញនៅថ្ងៃទី១៣ខែតុលា។
យោងតាមក្រុមទីប្រឹក្សានៃ G7 បញ្ហាមួយចំនួនរួមមាន ខ្សែសង្វាក់ផ្គត់ផ្គង់ ការ ចែកចាយវ៉ាក់សាំង ការធ្វើលទ្ធកម្មធាតុរ៉ែសំខាន់ៗ ការគំរាមកំហែងលើបណ្ដាញ អ៊ីនធឺរណែត ពន្ធឌីជីថល ទ្រព្យសម្បត្តិជារូបយិវត្ថុអេឡិចត្រូនិក និងការប្រែប្រួល អាកាសធាតុ កំពុងជាការសាកល្បង ដែលទាមទារឲ្យពិភពលោកត្រូវមានការផ្លាស់ប្ដូរ វិធីគ្រប់គ្រងសេដ្ឋកិច្ច។ លោក Mark Sedwill អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ អង់គ្លេស ព្រមទាំងជាប្រធានក្រុមទីប្រឹក្សាអំពីការការស្ដារសេដ្ឋកិច្ចរបស់ G7 ចាត់ទុក ថា ក្រុមប្រទេសនេះគួរតែសហប្រតិបត្តិការគ្នាឲ្យមានប្រសិទ្ធភាពជាងទៀត ដើម្បី កំណត់និងគ្រប់គ្រងហានិភ័យដែលទើបតែបានកើតមានឡើង៕