(VOVworld)-កម្មវិធីសិល្បៈពិសេស “ដំបូលរួមអាស៊ាន” ដែលប្រព្រឹត្តទៅនា យប់ថ្ងៃទី២២ធ្នូនៅទីក្រុងហាណូយ។ រាត្រី Gala នេះ សំដៅឆ្ពោះទៅព្រឹត្តិការ ណ៍បង្កើតសហគមន៍អាស៊ានដើម្បីគោលដៅសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ ន៍នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥។
ចូលរួមរាត្រី Gala នេះ មានឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតអាស៊ាន ប្រចាំនៅវៀតណាម ថ្នាក់ដឹកនាំទីក្រុង និងភ្ញៀងអញ្ជើញជាច្រើននាក់។ ក្នុង ការជួបប្រាស្រ័យ នៅមានការសម្តែងសិល្បៈរបស់ក្រុមសិល្បៈមកពីប្រទេស អាស៊ានដូចជា កម្ពុជា ឡាវ ថៃ និងឥណ្ឌូនេស៊ី។ លោកស្រី Ayu Kartika ទទួលបន្ទុកការងារវប្បធម៌សង្គមនៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅក្រុង ហាណូយបានឲ្យដឹងថា៖
“ដើម្បីផ្សាភ្ជាប់វប្បធម៌នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ខ្ញុំគិតថា កម្មវិធីដូច្នេះគប្បីបានអនុវត្តជាបន្ត។ នេះជាឱកាសដើម្បីប្រទេសជាសមាជិក ផ្លាស់ប្តូវប្បធម៌ បទពិសោធន៍ និងឧទ្ទេសនាមនូវរបាំប្រពៃណីរបស់ខ្លួនទៅ កាន់មិត្តភក្តិជាសមាជិកអាស៊ានដទៃក៏ដូចជាមិត្តភក្តិអន្តរជាតិ”៕