Gala សិល្បៈ “ពណ៌វប្បធម៌នៃគ្រប់ទិសទី”
(VOVWORLD) - នេះជាព្រឹត្តិការណ៍ស្នូលនៅក្នុងមហោ ស្រពកុមារអន្តរជាតិ VTV 2019 ដែលត្រូវបានស្ថានីយ៍ទូរទស្សន៍វៀតណាមសហ ការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំឡើង។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី៣១ ខែឧសភា នៅឧទ្យានលេងកំសាន្ត Vinpearl Land Hoi An ខាងត្បូង ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅកម្មវិធី Gala សិល្បៈដោយ ប្រធានបទ “ពណ៌វប្បធម៌នៅគ្រប់ទិសទី”។ នេះជាព្រឹត្តិការណ៍ស្នូលនៅក្នុងមហោ ស្រពកុមារអន្តរជាតិ VTV 2019 ដែលត្រូវបានស្ថានីយ៍ទូរទស្សន៍ វៀតណាមសហ ការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំឡើង។ អញ្ជើញ ចូលរួមការបើកកម្មវិធីនេះមានវត្តមានអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh។ មហោស្រពកុមារអន្តរជាតិ VTV 2019 មានការចូលរួមរបស់ ក្រុមកុមារមកពីប្រទេសចំនួន៨ រួមមានកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី រុស្ស៊ី ថៃ ហ្វីលីពីន ស្រីលង្ការ ចិននិងវៀតណាម។ អញ្ជើញថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh បានចាត់ទុកថា មហោស្រពនេះគឺ ជាឱកាសដ៏មានអត្ថន័យដើម្បីបង្កើនចំណងសាមគ្គីភាពរវាងកុមារវៀតណាមជា មួយកុមារអន្តរជាតិ ព្រមទាំងជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពស្ដីពីប្រវត្តិសាស្ត្រ ទឹកដី មនុស្ស វប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិនិងផ្ទុយទៅវិញផង ដែរ៕