|
GDPត្រីមាសទី៣ឆ្នាំ២០១៣របស់អាមេរិកកើនខ្លំាងបំផុតក្នុងឆ្នាំកន្លងទៅ
(រូបថតៈ thoibaonganhang.vn) |
(VOVworld)-យោងតាមរបាយការណ៌នាថ្ងៃទី៥ធ្នូរបស់ក្រសួងពាណិជ្ជកម្មអាមេរិក
ឲ្យដឹងថា ល្បឿនកំណើន GDP របស់អាមេរិកក្នុងត្រីមាសកន្លងទៅ ទទួលបាន
៣,៦% គឺខ្ពស់ជាងបើប្រៀបនឹងកម្រិតព្យាកណ៌របស់អ្នកជំនាញ ការគឺ៣,១%។
នេះជាល្បឿន GDP ខ្លាំងបំផុតរបស់អាមេរិកចាប់តាំងពីត្រីមាស ទី១ឆ្នាំ២០១២។
មូលហេតុកំណើន GDPកើនឡើងដោយសារតំបន់សេដ្ឋកិច្ច ឯកជនបង្កើនការវិនិ
យោគ ចំណាយរបស់អ្នកប្រើប្រាស់នៅរដ្ឋនានារបស់អាមេរិកបានកើនឡើង ក្នុង
ពេលដែលការនាំចេញក៏ត្រូវបានជម្រុញ។
សក្តីភាពអំពីសន្ទុះកំណើនរបស់ខឿនសេដ្ឋកិច្ចអាមេរិកគឺ ចំនួនកម្មករ ដាក់ពាក្យសូមទទួលការឧបត្ថម្ភសម្រាប់អ្នកអត់ការងារធ្វើក្នុងសប្តាហ៌គឺ បានថយ
ចុះគួឲ្យគត់សម្គាល់ផងដែរ៕