Gia Lai ត្រូវម្ចាស់ការអនុវត្តល្អសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
|
ទិដ្ឋភាពនៃជំនួបធ្វើការ |
(VOVworld)-នារសៀលថ្ងៃទី១៧ធ្នូនៅទីក្រុង Pleiku នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Nguyen Xuan Phuc និងក្រុមការងាររបស់រដ្ឋាភិបាលបានជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំរបស់ខេត្ត Gia Lai ស្តីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។
អញ្ជើញថ្លែងមតិសន្និដ្ឋាន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយ តម្លៃ
ថា Gia Lai មានឧត្តមភាពដែលជាមជ្ឈមណ្ឌលនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-
ឡាវនិងវៀតណាម។ ហើយខេត្តក៏បង្កើតបានមណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច
និងរោងចក្រអគ្គិសនីមួយចំនួន។ស្តីពីដំណោះស្រាយអភិវឌ្ឍន៍ខេត្ត Gia Lai លោក
Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖
“ខេត្តត្រូវមានការប្តេជ្ញានិងដាក់ចេញវិធានការជាក់ស្តែងទើបអភិវឌ្ឍន៍បាន។ក្នុង
នោះ ខេត្តត្រូវផ្តោតសំខាន់លើភារកិច្ចកាត់បន្ថយភាពក្រីក្រ អនុវត្តគោលនយោបាយ
ជនជាតិឲ្យបានល្អជាង ម្ចាស់ការអនុវត្តន៍ភ្លាមមួយរំពេចនូវផែនការនិងគោល ដៅឆ្នាំ
២០១៧។ រួមជាមួយនោះ ខេត្តត្រូវបន្តជម្រុញការដាំដុះព្រៃ រៀបចំឡើងវិញ រាល់ក្រុម
ហ៊ុនរុក្ខកម្ម ឈានដល់កសាងពាណិជ្ជសញ្ញាធំៗមួយចំនួន”។
តាមនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថា ខេត្ត Gia Lai ក៏ត្រូវម្ចាស់ការ
អនុវត្តរាល់សេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ
២០១៧តាំងពីដើមឆ្នាំ។ជាពិសេស ខេត្តគប្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យ
ទេសចរណ៍ផងដែរ៕