Google ចាប់អារម្មណ៍នឹងការផ្លាស់ប្តូរខ្សែផលិតកម្មមួយចំនួនមកកាន់វៀតណាម

(VOVWORLD) - នាថ្ងៃទី ៧ មីនា នៅទីស្នាក់ការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានទទួលជួបលោក Darren Ward នាយកជាន់ខ្ពស់ទទួលបន្ទុកប្រភពផ្គត់ផ្គង់សកលនៅសម្ព័ន្ធក្រុមហ៊ុន Google។
Google ចាប់អារម្មណ៍នឹងការផ្លាស់ប្តូរខ្សែផលិតកម្មមួយចំនួនមកកាន់វៀតណាម - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Do Thang Hai បានទទួលជួបលោក Darren Ward នាយកជាន់ខ្ពស់ទទួលបន្ទុកប្រភពផ្គត់ផ្គង់សកល របស់ Google។ (រូបថត៖ tapchicongthuong.vn)

ថ្លែងមតិក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី លោក Do Thang Hai បានអះអាងថា អាមេរិកគឺជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាម។ វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកអនុរដ្ឋមន្ត្រីក៏បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកទៅកាន់វៀតណាម។ ទន្ទឹមនឹងនោះ ស្នើឱ្យ Google សម្របសម្រួល និងពន្លឿនការអនុវត្តគម្រោងសហប្រតិបត្តិការ ដើម្បីស្វែងរក និងអភិវឌ្ឍអ្នកផ្គត់ផ្គង់សក្តានុពលនៅវៀតណាម។

ចំណែកខ្លួនវិញ នាយកជាន់ខ្ពស់ផ្នែកប្រភពសកលនៃសម្ព័ន្ធក្រុមហ៊ុន Google បាននិយាយថា ឥឡូវនេះ Google ចាប់អារម្មណ៍នឹងការផ្លាស់ប្តូរជាបណ្តើរៗនូវខ្សែសង្វាក់ផលិតកម្មនៃឧបករណ៍មួយចំនួនមកកាន់វៀតណាម ដូច្នេះហើយ ក្រុមហ៊ុនមានការចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលនយោបាយរបស់វៀតណាមក្នុងវិស័យ ឧស្សាហកម្មឧបត្ថម្ភ អភិវឌ្ឍន៍ធនធានមនុស្សគុណភាពខ្ពស់ និងពន្ធដារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ