Ha Tinh អនុវត្តសកម្មភាពរំលឹកខួបលើកទី២៥០នៃទិវាកំណើតមហាកវី Nguyen Du
|
Ha Tinh អនុវត្តសកម្មភាពរំលឹកខួបលើកទី២៥០នៃទិវាកំណើតមហាកវី Nguyen Du (tapchivan.com) |
Vovworld-ខេត្ត Ha Tinh នាថ្ងៃទី៦កក្កដាបានរៀបចំសន្និសីទកាសែតរំលឹកខួប
លើកទី២៥០នៃទិវាកំណតមហាកវីជាតិ អ្នកអក្សរសាស្ត្រល្បីឈ្មោះលើពិភពលោក
Nguyen Du (១៧៦៥-២០១៥)។ តាមនោះពិធីរំលឹកខួបលើកទី២៥០ថ្នាក់ជាតិនៃទិវា
កំណើតនិងលើកដម្កើងអ្នកអក្សរសាស្ត្រល្បីឈ្មោះពិភពលោកមហាកវី Nguyen Du
នឹងបានរៀបចំនាខែវិច្ឆកាឆ្នាំ២០១៥នៅខេត្ត Ha Tinh។ ក្រៅពីនោះខេត្ត Ha Tinh នឹង
សហការជាមួយស្ថាប័នដំបន់ រៀបចំសកម្មភាពជាច្រើនក្នុងឱកាសនេះដូចជា
សិក្ខាសាលាឯកទេសស្ដីពីរឿង Kieu និង Nguyen Du សិក្ខាសាលាអន្តរជាតិអំពីជីវប្រវត្តិ
និងបុព្វហេតុរបស់មហាកវី Nguyen Du ជាដើម។
Nguyen Du កំណើតនាឆ្នាំ១៧៦៥នៅរាជធានី Thang Long (នាបច្ចុប្បន្នជារដ្ឋធានី
ហាណូយ) ក្នុងគ្រួសារមានរបស់ដំបន់ Nghe Tinh។ ស្រុកកំណើតដើមរបស់លោកនៅ
ភូមិ Tien Dien ស្រុក Nghi Xuan ខេត្ត Ha Tinh។ កេរ៌្តឈ្មោះរបស់លោក Nguyen Du និង
វណ្ណកម្មរឿង Kieu ជាកំពូលនៃខឿនអក្សរសាស្ត្រប្រទេសជាតិមិនត្រឹមតែធ្វើឲ្យល្បី
ឈ្មោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកដម្កើងអត្តសញ្ញាណ
តំលៃវប្បធម៍វៀតណាមលើឆាកអន្តរជាតិ៕