Hacker វាយប្រហារគេហទំព័រវែបរបស់ម៉ាឡេស៊ី Airlines

Hacker វាយប្រហារគេហទំព័រវែបរបស់ម៉ាឡេស៊ី Airlines - ảnh 1
Hacker វាយប្រហារគេហទំព័រវែបរបស់ម៉ាឡេស៊ី Airlines
 (រូបថតៈ PetroTimes)


(VOVworld)-នាថ្ងៃទី២៦មករា ទំព័រវែបរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី
Airlines ត្រូវក្រុម Hacker ១មានឈ្មោះថា “Lizard Squad” ដែលមានទំនាក់ទំនង
ជាមួយពួកឧទ្ទាម IS វាយប្រហារដែលធ្វើឲ្យស្ទះ មិនអាចដំណើសកម្មភាពក្នុង
រយៈពេលច្រើនម៉ោង។ ក្រុម Harker នេះធ្លាប់ដំណើការរាល់ការវាយប្រហារ
ទៅលើប្រព័ន្ធ PlayStationរបស់ក្រុមហ៊ុន Sony និង Xbox Live របស់ Microsoft
នាខែធ្នូឆ្នាំ កន្លងទៅ។ ពេលដែលចូលបើកទំព័រវែបរបស់ម៉ាឡេស៊ីAirlinesនឹងត្រូវបានផ្លាស់ទៅទំព័រវែបសាយផ្សេងទៀតដោយមានរូបភាពសត្វបង្គុយ
ពាក់ ​Vest ដោយអក្សរថា “ត្រូវបានវាយប្រហារដោយ LIZARD SQUAD បណ្តាញវែបរដ្ឋអ៊ីស្លាមជាផ្លូវការ”។ តាមព័ត៌មានដែលបានផ្សព្វផ្សាយថា លើទំព័រវែបរបស់ម៉ាឡេស៊ីAirlinesមានកន្លែងខ្លះ លេច​ឡើងអក្សរ “ISIS នឹង
ឈ្នេះ” ។ បច្ចុប្បន្ន ទំព័រវែបរបស់ម៉ាឡេស៊ីAirlinesបានដំណើរការ​សកម្មភាព
ឡើងវិញហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ