Hai Phong ត្រូវអះអាងនូវតួនាទីក្បាលឈានទៅមុខ ក្នុងតំបន់សេដ្ឋកិច្ចស្នូល Bac Bo

       

Hai Phong ត្រូវអះអាងនូវតួនាទីក្បាលឈានទៅមុខ ក្នុងតំបន់សេដ្ឋកិច្ចស្នូល Bac Bo - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ទៅបំពេញការងារនៅទីក្រុង Hai Phong (radiovietnam.vn)

  (VOV)_បន្តដំណើរទៅបំពេញការងារនៅទីក្រុង Hai Phong ( ភាគ​ខាង​ជើងវៀតណាម) ​នាព្រឹកថ្ងៃទី ១១ កក្កដា អគ្គលេខាបក្សកុម្មុយនីស្តវៀត​ណាម ​លោក Nguyen Phu Trong បានជួបធ្វើការជាមួយកម្មាភិបាលស្នូល​របស់ទីក្រុង។ ថ្លែងមតិនៅក្នុងជំនួបធ្វើការនេះ 
អគ្គលេខា បក្ស Nguyen Phu Trong បាន​សង្កត់ធ្ងន់ថា÷​Hai Phong មានទីតាំង និងដើរតួនា
ទីយុទ្ធ​សាស្ត្រ​ដ៍សែន​សំខាន់។ ដូច្នេះ ទីក្រុង ត្រូវអនុវត្តគោលដៅជាទីក្រុងកំពង់ផែរ ​ឧស្សាហកម្មទំនើប ជាមណ្ឌលមុខព្រួញ១​ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។​ អគ្គលេខា
បក្ស​ Nguyen Phu Trong បានស្នើថា÷

          “ ទីក្រុង Hai Phong ត្រូវបន្តធ្វើល្អ ការងាររៀបចំគំរោងណ៍ផែនការ ​ពីព្រោះស្ថាន
ភាព មានការផ្លាស់ប្តូរជានិច្ច។ មតិស្ដីពីការផ្សាភ្ជាប់តំបន់ ផ្សាភ្ជាប់​ផ្នែកគឺត្រឹមត្រូវ។ ទន្ទឹមនឹងនោះ បញ្ហា១ទៀត ក៏សែនសំខាន់ នោះគឺការបណ្ដុះ​បណ្ដាលប្រភពធនធាន
មនុស្ស។”

អគ្គលេខាបក្ស​ Nguyen Phu Trong មាន​គោលបំណង​ថា÷ ​ នាឆ្នាំ ២០១៥ Hai Phong នឹង ក្លាយទៅជាទីក្រុង​ឧស្សាហកម្ម ​និងសេវាកម្ម​តាមទិសអរិយធម៌ ទំនើបជាសារវ័ន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ