|
អគ្គនាយកIAEA Yukiya Amano (Images:Internet) |
VOV - ថ្ងៃទី៤មិថុនានៅរដ្ឋធានីវីយែនរបស់អូទ្រឹស្ត អគ្គនាកទីភ្នាក់ងារ
ថាមពលបរមាណូអន្តរជាតិ(IAEA) Yukiya Amanoបានអំពាវនាវដល់ប្រទេស អ៊ីរ៉ង់អនុវត្តបណ្តាកាតព្វកិច្ចអន្តរជាតិ ដើម្បីធានាកម្មវិធីនុយក្លេអ៊ែរបំរើគោល
ដៅសន្តិភាព។មុននោះក្នុងថ្ងៃដដែល លោកYukiya Amanoក៏បានឲ្យដឹងដែរ
ថា៖IAEA នឹង អ៊ីរ៉ង់បានឯកភាពថា៖នឹងជួបចរចារគ្នានៅទីក្រុងវីយែននាថ្ងៃ
ទី៨មិថុនាខាងមុខនេះ។អគ្គនាយក IAEA Yukiya Amano ក៏ជូនដំណឹងជាមួយ
គណះនាយក IAEA អំពីការដែលបណ្តាអធិការកំពុងពិនិត្យមើលសេចក្តីថ្លែង ការណ៏មិនផ្ទេរប្តូរសារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់តាមសេចក្តីកំណត់របស់កិច្ច ព្រមព្រៀងធានាសុវត្ថិភាពនុយក្លេអ៊ែររបស់ IAEA។កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្លាយទៅជាបញ្ហាគួរឲ្យយកចិត្តទុកដាក់របស់អន្តរជាតិតាំងពីឆ្នាំ២០០៣ មក ពេលដែលអ៊ីរ៉ង់ត្រូវរកឃើញថា៖លាក់បាំងសកម្មភាពនុយក្លេអ៊ែរក្នុងរយះពេល
ជាង១៨ឆ្នាំ-រំលោភលើបណ្តាកាតព្វកិច្ចដែលអ៊ីរ៉ង់បានសន្យាអនុវត្តក្នុង សន្ធិសញ្ញា
មិនរីកសាយអាវុធនុយក្លេអ៊ែរ។