IAEA បញ្ជាក់ថាអ៊ីរ៉ង់កំពុងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅតំបន់ Fordow

(VOVWORLD) - ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃទី ១១ ខែវិច្ឆិកាបានបញ្ជាក់ថា អ៊ីរ៉ង់បានចាប់ផ្តើមចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅឯមូលដ្ឋានក្រោម ដី Fordow ដែលជាការរំលោភបំពានថ្មីៗបំផុតចំពោះកិច្ចព្រមព្រៀងរបស់ទីក្រុង Tehran ជាមួយបណ្តាប្រទេសមហាអំណាច។
IAEA បញ្ជាក់ថាអ៊ីរ៉ង់កំពុងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅតំបន់ Fordow - ảnh 1IAEA បញ្ជាក់ថាអ៊ីរ៉ង់កំពុងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅតំបន់ Fordow (រូបថត៖ AFP/TTXVN)

IAEA បានបន្តទៀតថាឃ្លាំងទុកបំរុងសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់កំពុងបន្តចម្រើនឡើង។ អ៊ីរ៉ង់កំពុងតែបំបែកជាបណ្តើរៗនូវការកំណត់កំហិតនៃកិច្ចព្រមព្រៀងស្តីពីសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនសំដៅតបតទៅនឹងការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាឆ្នាំ ២០១៨ ព្រមទាំងការដាក់ទណ្ឌកម្មលើ     ទីក្រុង តេហេ រ៉ង់ឡើងវិញ។ អ៊ីរ៉ង់បានអះអាងថាអាចដើរបញ្ច្រាសទៅនឹងការរំលោភបំពានយ៉ាងឆាប់រហ័សបាន ប្រសិនបើសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ