IAEA បញ្ជូនបេសកកម្មត្រួតពិនិត្យទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរនៅអ៊ុយក្រែន
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន (Ukrinform) នៅថ្ងៃទី១០ ខែមករា បានដកស្រង់សម្តីលោក Oleg Korikov ប្រធានស្តីទីនៃភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែរនៅអ៊ុយក្រែន ដោយនិយាយថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងបញ្ជូនបេសកកម្មត្រួតពិនិត្យទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន។ រូបថត៖ AFP/TTXV |
យោងតាមលោក Oleg Korikov គោលបំណងសំខាន់នៃបេសកកម្មរបស់ IAEA គឺដើម្បីត្រួតពិនិត្យសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្មនៅឯកន្លែងនុយក្លេអ៊ែរក្នុងបរិបទនៃស្ថានភាពជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។ បច្ចុប្បន្ននេះ រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ កន្លែង ក្នុងចំណោម ៥ កន្លែងនៅអ៊ុយក្រែនកំពុងដំណើរការ។
មុននោះ នៅក្នុងខែសីហា ឆ្នាំ ២០២២ IAEA ក៏បានបញ្ជូនបេសកកម្មត្រួតពិនិត្យរបស់ខ្លួនទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបានគ្រប់គ្រងតាំងពីខែមីនា ឆ្នាំ ២០២២៕