IAEA បានប្រកាសថាអ៊ីរ៉ង់កំពុងផលិតលោហៈធាតុអ៊ុយរ៉ាញ៉ូម

(VOVWORLD) - IAEA បានបញ្ជាក់ថាប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមផលិតលោហៈធាតុអ៊ុយរ៉ាញ៉ូម ដោយធ្វើសកម្មភាពផ្ទុយនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងមហាអំណាចធំៗ ដែលហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។
IAEA បានប្រកាសថាអ៊ីរ៉ង់កំពុងផលិតលោហៈធាតុអ៊ុយរ៉ាញ៉ូម - ảnh 1នៅខាងក្នុងរោងចក្រថាមពលនុយក្លេអ៊ែរមួយនៅភាគខាងជើងអ៊ីរ៉ង់។ (រូបថត៖ AFP / VNA)

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ជាក់ថាប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមផលិតលោហៈធាតុអ៊ុយរ៉ាញ៉ូម ដោយធ្វើសកម្មភាពផ្ទុយនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងមហាអំណាចធំៗ ដែលហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។

យោងតាមសេចក្ដីជូនដំណឹងកាលពីថ្ងៃទី ១០ ខែកុម្ភៈ IAEA បានបញ្ជាក់ច្បាស់ថាបាន“ ត្រួតពិនិត្យបានលោហៈធាតុអ៊ុយរ៉ាញ៉ូមចំនួន ៣,៦ ក្រាមនៅក្នុងរោងចក្រផលិតបន្ទះឥន្ធនៈរបស់អ៊ីរ៉ង់នៅ Esfahan ” ។ នេះត្រូវបានគេចាត់ទុកថាជាបញ្ហារសើបមួយ ពីព្រោះលោហៈធាតុអ៊ុយរ៉ាញ៉ូម អាចត្រូវបានប្រើជាធាតុផ្សំក្នុងការ     ផលិតអាវុធបរមាណូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ