IAEA ប្រកាសពីស្ថានភាពនៃការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅអ៊ីរ៉ង់

(VOVWORLD) -  នាថ្ងៃទី ៣០ ខែសីហា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រកាសថា អ៊ីរ៉ង់បានបង្កើនការបំរុងទុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ខណៈដែលកំពុងបន្តធ្វើការចម្រាញ់នូវសារធាតុនេះលើសពីកម្រិតកំណត់ដែលអនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសនេះដែលបានចុះហត្ថលេខាជាមួយបណ្តាប្រទេសមហាអំណាចនៅលើពិភពលោក។
IAEA ប្រកាសពីស្ថានភាពនៃការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅអ៊ីរ៉ង់ - ảnh 1 រោងចក្រនុយក្លេអ៊ែរ Arak របស់អ៊ីរ៉ង (រូបថត៖ AFP/TTXVN)

  យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសបានឲ្យដឹងថា នៅក្នុងរបាយការណ៍ប្រចាំត្រីមាសដែលបានផ្ញើទៅកាន់ប្រទេសជាសមាជិក IAEA បានអះអាងថាក្នុងរយៈពេលជិត ២ ខែ បន្ទាប់ពីបានធ្វើហួសពីដែនកំណត់ចំនួន ២ លើកដែលបានពោលខាងលើនេះ នាបច្ចុប្បន្ន អ៊ីរ៉ង់បានប្រមូលផ្តុំនៃការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមបាន ២៤១,៦ គីឡូក្រាម ព្រមទាំងបង្កើនកម្រិតចម្រើនេះរហូតដល់ ៤.៥%។ ទោះជាយ៉ាងណាក៏ដោយ វានៅតែទាបជាងកំរិត ២០% ដែលអ៊ីរ៉ង់សម្រេចបាននៅមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយមានប្រមាណ ៩០% នៃសារធាតុអ៊ុយរ៉ាញ៉ូមនេះត្រូវបានចាត់ទុកថាជាវត្ថុធាតុដើមដើម្បីផលិតអាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ