IAEA ព្រួយបារម្ភអំពីបញ្ហានុយក្លេអ៊ែររបស់ស.ប.បកូរ៉េនិងអ៊ីរ៉ង់

(VOVWORLD) - អគ្គនាយក IAEA លោក Rafael Grossi បានអំពាវនាវឲ្យស.ប.បកូរ៉េ អនុវត្តន៍ទំនួលខុសត្រូវរបស់ខ្លួន ក្រោមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងសហការជាមួយ IAEA ហើយដោះស្រាយបញ្ហានៅសេសសល់ ជាពិសេសបញ្ហាដែលបានកើតឡើងចាប់ តាំងពីអធិការ IAEA ដកខ្លួនចេញពីទីក្រុងព្យុងយ៉ាងកាលឆ្នាំ ២០០៩។

នៅក្នុងរបាយការណ៍ជាប្រចាំ ដែលបានប្រកាសកាលពីថ្ងៃទី ៧ ខែកញ្ញា ទីភ្នាក់ ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត (ស.ប.ប) កូរ៉េ បានចាប់ផ្តើមសកម្មភាពជីកកកាយដី កាលពីខែមីនា នៅ ជិតផ្លូវរូងក្រោមដីទី៣ នៅឯកន្លែងសាកល្បង នុយក្លេអ៊ែរ ក្បែរទីតាំងលំនៅ Punggye-ri។ នេះត្រូវបានគេចាត់ទុកជាសកម្មភាពដើម្បីត្រៀមបើកផ្លូវរូងក្រោមដីសាកល្បងឡើងវិញ ក្រោយពីស.ប.បកូរ៉េបានបំផ្ទុះមួយផ្នែក កាលពីខែឧសភា ឆ្នាំ ២០១៨។ យោងតាម IAEA ការជីកកកាយដីនេះទំនងជាបានសម្រេចរួចរាល់ក្នុងខែឧសភា។ IAEA បាននិយាយថា ការបើកទីកន្លែងសាកល្បងនុយក្លេអ៊ែរឡើងវិញខាងលើ  កំពុងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយជាអំពើរំលោភបំពានលើសេចក្ដី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អគ្គនាយក IAEA លោក Rafael Grossi បានអំពាវនាវឲ្យស.ប.បកូរ៉េ អនុវត្តន៍ទំនួលខុសត្រូវរបស់ខ្លួន ក្រោមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងសហការជាមួយ IAEA ហើយដោះស្រាយបញ្ហានៅសេសសល់ ជាពិសេសបញ្ហាដែលបានកើតឡើងចាប់ តាំងពីអធិការ IAEA ដកខ្លួនចេញពីទីក្រុងព្យុងយ៉ាងកាលឆ្នាំ ២០០៩។
នៅក្នុងរបាយការណ៍នេះដែរ IAEA បានឲ្យដឹងថា អ៊ីរ៉ង់បានបន្តចម្រើន សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិត ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយមានការទុកបម្រុងបរិមាណអ៊ុយរ៉ាញ៉ូមច្រើនជាង ១៩ ដងបើធៀបនឹងកម្រិតដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។ អគ្គនាយក IAEA លោក Rafael Grossi ក៏បានសម្ដែងការព្រួយបារម្ភចំពោះការដែលអ៊ីរ៉ង់មិនសម្របសម្រួល ជាមួយទីភ្នាក់ងារនេះលើបញ្ហានៅសេសសល់ ដែលបណ្តាលឲ្យមិនមានវឌ្ឍនភាពក្នុង ការដោស្រាយនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ