IAEA៖ អ៊ីរ៉ង់គោរពមាត្រាទាំងអស់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី២៣ វិច្ឆិកា ស្ថាប័នថាមពលបរិមាណូអន្តរជាតិ (IAEA) បានអះអាង ជាថ្មីម្ដងទៀតថា អ៊ីរ៉ង់កំពុងគោរពមាត្រាទាំងអស់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រវត្តិសាស្ត្រដែលប្រទេសនេះចុះហត្ថលេខាជាមួយក្រុម P៥+១ កាលពីឆ្នាំ ២០១៥។
IAEA៖ អ៊ីរ៉ង់គោរពមាត្រាទាំងអស់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 រ៉ែអាកទ័រនុយក្លេអ៊ែរ Arak នៅភាគកណ្ដាលអ៊ីរ៉ង់កាលពីឆ្នាំ២០០៦ (រូបថត៖ Reuters/TTXVN)

ថ្លែងមតិក្នុងសន្និសិទកាសែតរបស់ថ្នាក់ដឹកនាំ IAEA នៅទីក្រុង Vienna អគ្គនាយក IAEA លោក Yukiya Amano ឲ្យដឹងថា ការសន្យាទាំងអស់ទាក់ទិន ដល់នុយក្លេអ៊ែរដែលអ៊ីរ៉ង់ឯកភាពនោះ សុទ្ធតែត្រូវបានអនុវត្ត ហើយស្ថាប័ននេះ បានជ្រៀតចូលមូលដ្ឋាននុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់ដែរ។ សេចក្ដីជូនដំណឹង នេះគឺផ្ទុយទៅវិញជាមួយទស្សនៈរបស់អាមេរិកកាលពីខែមុនថា អ៊ីរ៉ង់មិនគោរព មាត្រានានាក្នុងកិច្ចព្រមព្រៀងពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ