IAEA អះអាងថា អ៊ីរ៉ង់មិនទាន់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរបានឡើយ
(VOVWORLD) - កិច្ចព្រមព្រៀងស្តីពីផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ ឬហៅថា JCPOA ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥ នៅទីក្រុងវីយែន (អូទ្រីស) ដោយមានការចូលរួមរបស់អ៊ីរ៉ង់ជាមួយ និងក្រុម P5 + 1 (ចក្រភពអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) ។
អគ្គនាយក IAEA លោក Rafael Grossi (រូបថត៖ AFP / VNA) |
អ៊ីរ៉ង់មិនទាន់មានបរិមាណអ៊ុយ រ៉ាញ៉ូមគ្រប់គ្រាន់ ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ តាមនិយមន័យផ្លូវការរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ នេះបើយោងតាមការអះអាងរបស់ អគ្គនាយក IAEA លោក Rafael Grossi នៅក្នុងបទសម្ភាសន៍ដែលត្រូវបាន គេហទំព័រ Die Presse (អូទ្រីស) ចុះផ្សាយកាលពីថ្ងៃទី ១០ ខែតុលា។ កិច្ចព្រមព្រៀងស្តីពីផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ ឬហៅថា JCPOA ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥ នៅទីក្រុងវីយែន (អូទ្រីស) ដោយមានការចូលរួមរបស់អ៊ីរ៉ង់ជាមួយ និងក្រុម P5 + 1 (ចក្រភពអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) ។ ដូច្នេះ អ៊ីរ៉ង់ត្រូវកាត់បន្ថយ កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មផងដែរ៕