IATA និង ACI អំពាវនាវរកតុល្យភាពរវាងការធានាសុវត្ថិភាពអាកាសចរណ៍និងការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - IATA និង ACI នឹងចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការជាច្រើនយ៉ាងព្រមៗគ្នាជាបណ្តោះអាសន្នដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅពេលបន្តជើងហោះហើរវិញុ។
IATA និង ACI អំពាវនាវរកតុល្យភាពរវាងការធានាសុវត្ថិភាពអាកាសចរណ៍និងការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1 ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតនៅអាកាសយានដ្ឋានអន្តរជាតិមួយនៅឌូបៃកាលពីថ្ងៃទី ២ ខែមីនាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN)

សមាគមដឹកជញ្ជូនតាមអាកាសចរណ៍អន្តរជាតិ (IATA) និងក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI) នឹងចេញសេចក្តីណែនាំជាលាយលក្ខណ៍អក្សរដល់បណ្តាប្រទេសដែលអនុវត្តវិធានការជាច្រើនយ៉ាងព្រមៗគ្នាជាបណ្តោះអាសន្នដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅពេលបន្តជើងហោះហើរវិញ។

IATA និង ACI បានសង្កត់ធ្ងន់ថាជើងហោះហើរ នឹងមានសុវត្ថិភាព ប្រសិនបើមានវិធានការដូចជាការតាមដានទំនាក់ទំនង ការវាស់កំដៅរាងកាយការរក្សាគម្លាតសង្គម ការបង្កើនកំចាត់មេរោគនិងពាក់ម៉ាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ