ICHAM រួមដៃគ្នាជួយប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi
ង៉ុក អាញ់ -  
(VOVWORLD) - ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា សមាគមធុរកិច្ចអ៊ីតាលីនៅវៀតណាម (ICHAM) ដោយមានការចូលរួមយ៉ាងសកម្មរបស់អង្គភាពអាជីវកម្មជាសមាជិកបានរៀបចំដំណើរស្ម័គ្រចិត្ដដើម្បីរួមដៃជួយឧបត្ថម្ភប្រជាជននៅខេត្ត Yen Bai, Ha Giang និង Lao Cai ជាតំបន់ ដែលរងការខូចខាតខ្លាំងបំផុតពីព្យុះទីហ្វុង Yagi។
តំណាង ICHAM ជូនអំណោយស្ម័គ្រចិត្ត នៅស្រុក Quang Binh ខេត្ត Ha Giang |
សកម្មភាពនេះត្រូវបានអនុវត្តដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់គណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមសម្រាប់ការបរិច្ចាគដើម្បីជួយជម្នះផលវិបាកនៃព្យុះទីហ្វុង Yagi ។ តាមនោះ ICHAM និងសហគមន៍ធុរកិច្ចអ៊ីតាលីនៅវៀតណាមបានបង្ហាញពីស្មារតីសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅ មក និងការទទួលខុសត្រូវរបស់សហគមន៍ចំពោះប្រជាជននៅតំបន់ដែលរងការខូចខាត រួមចំណែកជួយប្រជាជនជំនះការលំបាកយ៉ាងឆាប់រហ័ស។
ICHAM រួមជាមួយនឹងធុរកិច្ចជាសមាជិកបានបរិច្ចាគឧបករណ៍ចម្រោះទឹក ឧបករណ៍បង្រៀន និងឧបករណ៍សិក្សាដល់សាលារៀន និងគ្រួសារនៅតាមមូលដ្ឋាន ដែលមានតម្លៃបរិច្ចាគសរុបចំនួន ៣០០ លានដុង (ជាង ១២.០០០ ដុល្លារអាមេរិក)៕
ង៉ុក អាញ់