IEA៖ តម្រូវការប្រេងរ៉ែកើនឡើង ឆ្លុះបញ្ចាំងពីការលំបាកអំពីសេដ្ឋកិច្ច

(VOVWORLD) - IEA បានឲ្យដឹងថា ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការដឹកជញ្ជូនផ្លូវគោកនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ និងកំណើនធ្លាក់ចុះនាចុងឆ្នាំនេះ គឺផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍អវិជ្ជមានចំពោះគ្រោះអាសន្នឱនភាពក្នុងត្រីមាសទី ២ ឆ្នាំ ២០២២។ 
IEA៖ តម្រូវការប្រេងរ៉ែកើនឡើង ឆ្លុះបញ្ចាំងពីការលំបាកអំពីសេដ្ឋកិច្ច - ảnh 1រោងចក្រចម្រាញ់ប្រេងនៅ Kirkuk ប្រទេសអ៊ីរ៉ាក់ (រូបថត៖ AFP/VNA)

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃទី ១១ សីហាបានឲ្យដឹងថា ការដែលសីតុណ្ហភាពបានកើនឡើងក្នុងរដូវក្តៅ និងតម្លៃឧស្ម័នបានហក់ឡើងយ៉ាងខ្ពស់ បានជំរុញការប្រើប្រាស់ប្រេងជំនួសឧស្ម័នដើម្បីផលិតអគ្គិសនី ហើយតាមនោះបង្កើនតម្រូវការអំពីប្រេង ប៉ុន្តែកំពុងបិទបាំងភាពទន់ខ្សោយក្នុងខឿនសេដ្ឋកិច្ចនានាចំពោះកង្វល់ឱនភាព។ IEA បានពិពណ៌នាតម្រូវការប្រេងបានកើនឡើងនាបច្ចុប្បន្នគឺ"មិនប្រក្រតីភាព" នៅក្នុងទីផ្សារថាមពល ដែលរង្គោះរង្គើដោយមនុស្សដែលភ័យខ្លាចការខ្វះខាតប្រភពផ្គត់ផ្គង់ដោយសារការដាក់ទណ្ឌកម្មលើប្រេងរ៉ែរបស់រុស្ស៊ីនិង

កម្រិតអតិផរណាខ្ពស់បំផុតក្នុងទសវត្សរ៍ជាច្រើន បានចាប់ផ្តើមប៉ះពាល់ដល់ការប្រើប្រាស់ប្រេងឥន្ធនៈ។

IEA បានឲ្យដឹងថា ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការដឹកជញ្ជូនផ្លូវគោកនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ និងកំណើនធ្លាក់ចុះនាចុងឆ្នាំនេះ គឺផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍អវិជ្ជមានចំពោះគ្រោះអាសន្នឱនភាពក្នុងត្រីមាសទី ២ ឆ្នាំ ២០២២។ ការស្ដារការដឹកជញ្ជូនតាមផ្លូវអាកាសឡើងវិញ នឹងបង្កើតចំណុចភ្លឺមួយចំនួនអំពីតម្រូវការនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ