IEA៖ តម្រូវការសកលខាង​ឥន្ធនៈហ្វូស៊ីលនឹងកើន​ឡើងដល់កំពូលនៅឆ្នាំ ២០៣០

(VOVWORLD) - នៅក្នុងរបាយការណ៍ "យថាទស្សន៍នៃថាមពលពិភពលោកឆ្នាំ ២០២៣" ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៤ ខែតុលា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា តម្រូវការសកលខាងធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិនឹងឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រក្នុងទសវត្សរ៍នេះ។ 
IEA៖ តម្រូវការសកលខាង​ឥន្ធនៈហ្វូស៊ីលនឹងកើន​ឡើងដល់កំពូលនៅឆ្នាំ ២០៣០ - ảnh 1កសិដ្ឋានខ្យល់នៅជិតក្រុង Toulouse ប្រទេសបារាំង។ រូបថត៖ AFP/TTXVN

ការព្យាករណ៍នេះគឺផ្អែកលើគោលនយោបាយបច្ចុប្បន្នរបស់ប្រទេសជានានាជុំវិញពិភពលោកទាក់ទងនឹងតម្រូវការអភិវឌ្ឍន៍បច្ចេកវិទ្យាថាមពលស្អាត ក៏ដូចជាការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាសកល។ យោងតាម IEA សមាមាត្រនៃឥន្ធនៈហ្វូស៊ីលនៅក្នុងការផ្គត់ផ្គង់ថាមពលសកលសរុបនៅតែរក្សានៅកម្រិត ៨០% អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ ហើយនឹងថយចុះមកត្រឹម ៧៣% នៅឆ្នាំ ២០៣០។ ការបំភាយឧស្ម័ន CO2 ទាក់ទងនឹងថាមពលសកល នឹងឈានដល់កំពូលនៅឆ្នាំ ២០២៥។

យោងតាម IEA នៅឆ្នាំ ២០២០ ក្នុងចំណោមរថយន្ត ២៥ គ្រឿងដែលលក់នៅលើទីផ្សារ មានតែរថយន្តមួយគ្រឿងប៉ុណ្ណោះដែលជារថយន្តអគ្គិសនី។ ទោះយ៉ាងណាក៏ដោយនៅឆ្នាំ ២០២៣ ក្នុងចំណោមរថយន្ត ៥ គ្រឿងត្រូវបានលក់នោះ នឹងមានរថយន្តអគ្គីសនីមួយគ្រឿង។ លើសពីនេះ សមត្ថភាពផលិតថាមពលកកើតឡើងវិញនឹងឈានដល់កំណត់ត្រាថ្មីគឺចំនួនជាង ៥០០ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ ២០២៣។ យោងតាមគោលនយោបាយនាបច្ចុប្បន្ន ថាមពលកកើតឡើងវិញត្រូវបានរំពឹងថានឹងរួមចំណែក ៨០% នៃសមត្ថភាពផលិតអគ្គិសនីប្រភេទថ្មី នៅឆ្នាំ ២០៣០ ដែលថាមពលពន្លឺព្រះអាទិត្យស្រូបយកជាងពាក់កណ្តាលនៃការពង្រីកថាមពលកកើតឡើងវិញខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ